សន្តិសុខសង្គម
អាជីវករ និងអ្នករត់តាក់ស៊ីជិត១០០នាក់ ផ្ទុះការតវ៉ាជាថ្មីក្នុងបេនឡានចាស់ពាក់ព័ន្ធនឹងរឿងចង់ដេញពួកគាត់មិនឲ្យលក់ដូរក្នុងបេនឡានបន្ត
បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២៣ ក្នុងបេនឡានចាស់ ស្ថិត ក្នុងភូមិ ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាជីវករនិងអ្នករត់តាក់ស៊ីជិត១០០នាក់ បាននាំគ្នាកាន់រូប សម្តេច តេជោហ៊ុនសែន និង ក្រដាស ស.ជ.ណ របស់សម្តេច ម្នាក់១សន្លឹកៗ ផ្ទុះការតវ៉ាសាជាថ្មីពាក់ព័ន្ធនឹងរឿងចង់ដេញពួកគាត់ចេញពីបេនឡានចាស់មិនឲ្យលក់ដូរក្នុងបេនឡាននេះបន្ត។
ពួកគាត់បាននិយាយប្រាប់អ្នកយកព័ត៌មានទាំងព្រមគ្នាថា នៅព្រឹក ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៣កន្លងមក ឈ្មោះ ឈៀងគិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនម្ចាស់ចំណតរថយន្តតូចធំទាំង២បានយកលិខិត១ច្បាប់ចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យមកឲ្យអាជីវករ និងអ្នករត់តាក់ស៊ី១តូប១ច្បាប់ក្នុងលិខិតនោះបញ្ជាក់ថា តាមកិច្ចសន្យាធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្រុងតូចធំ ទាំង២ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០០៨ រវាងឈ្មោះ ឈៀងគិរីរ័ត្ន ជាមួយនឹងមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគប្រគល់ជូនសាលាខេត្តវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣នេះ ការជួលតូបនិងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណតរថយន្តទាំង២និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ជាកំហិត តែតាមការពិតចំណតបេនឡានតូចធំទាំង២ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ នេះតាមកិច្ចសន្យាធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្រុងតូចធំទាំង២នេះដល់ទៅឆ្នាំ ២០២៧ឯណោះ ទើបដាច់ទើបម្ចាស់ក្រុមហ៊ុនមានសិទ្ធិដេញអាជីវករនិងអ្នករត់តាក់ស៊ីចេញបាន។
អាជីវករនិងអ្នករត់តាក់ស៊ីបាននិយាយប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា លុះនៅព្រឹក ថ្ងៃទី១៩ មានមនុស្សម្នាក់ បានតេមកប្រាប់ ឲ្យអាជីវករលក់ដូរនៅក្នុងបេនឡាន ចាស់ និងបេនឡានថ្មី ចូលមកដោះស្រាយនិងធ្វើការសុំសំណូមពរ តើអាជីវករទាំងអស់ចង់បានអ្វីឲ្យពិតប្រាកដ។
ពេលនោះមានក្រុមការងារ១ក្រុម មានសម្លៀកបំពាក់ អាវស ខោខ្មៅធម្មតា មិនដឹងថាមកពីណា គ្មានលិខិតស្នាមសំគាស់អ្វីបន្តិចទាល់តែសោះ បានមកប្រាប់ឲ្យអាជីវករចូលម្តងម្នាក់ក្នុងបន្ទប់ក្នុងស្នាក់ការ ដើម្បីសួរនាំនិងឲ្យអាជីវករធ្វើការសំណូមពរតើចង់បានអីឲ្យពិតប្រាកដនិងឲ្យអាជីវករផ្តិតមេដៃទាំងបង្ខំ ទើបឲ្យចេញពីបន្ទប់បាន ពេលនោះមានអាជីវករ និងអ្នករត់តាក់ស៊ីជាច្រើននាក់មិនសុខចិត្តដោយមើលឃើញទង្វើរបស់ក្រុមការងារឲ្យចូលម្តងម្នាក់លាក់លៀមៗក៏នាំគ្នាសម្រុកចូលទាំងអស់គ្នាសួរដេញដោលទៅក្រុមការងារហេតុអីក៏ឲ្យចូលម្តងម្នាក់ពេលនោះមានបុរសម្នាក់ចេញមកមុខទីស្នាក់ការ និយាយពីនេះពីនោះ ដោយឃើញទិដ្ឋភាពមិនស្រួល អាជីវករ និងអ្នករត់តាក់ស៊ីសួរសំណួរទៅលើបុរសនោះថា អ្នកណាអ្នកចាត់តាំងឲ្យលោកមកដោះស្រាយអត់មានសំបុត្របេសកកម្មអញ្ចឹង ម្តងនិយាយថា តំណាងអភិបាលខេត្ត ម្តងនិយាយថាតំណាងអភិបាលក្រុង ដល់សួរដេញខ្លាំងៗក្រុមការងារយកឥវ៉ាន់ដាក់ឡានជិះចេញទៅបាត់អស់គ្មាននិយាយអីបន្តទៀត។
ក្នុងនោះអាជីវករបាននិយាយប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តថា ពួកគាត់បានលើកយករូបសម្តេច និងចំណាររបស់សម្តេចមកកាន់គ្រប់ដៃ យោងតាមប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែកក្តដា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យសម្តេចបានបញ្ជាក់ថា មិនមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះឡើយ ដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត ព្រោះបេនឡានចាស់នេះតាំងជំនាន់បារាំងនៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យជិត១០០ឆ្នាំមកហើយ បេនឡាននេះវាស្មើទៅនិងវត្ថុបូរាណមួយហើយ។ និងយោងតាមលិខិតលេខ ១៣ ៥៣ សជណ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខ ៦២៧ សជណ ផល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៦របស់លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ចំណាររបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០១៦ យោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណ យកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយ ប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយរក្សាបេនឡានចាស់ ថ្មីនេះទុកនៅដដែល។
អាជីវករ លក់ដូរក្នុងបេនឡាន និងអ្នករត់តាក់ស៊ីទាំងអស់បាននាំគ្នានិយាយថា ដាច់អាណត្តិហើយបើចង់ដេញក្រុមគាត់ចេញបាន លុះត្រាតែមាន សជណ ថ្មី ដែលចេញដោយ សម្តេច ហ៊ុនសែនផ្ទាល់ទើបពួកគាត់អាចរើតូបចេញបាន៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា