Connect with us

សន្តិសុខសង្គម

អាវុធហត្ថ​ខេត្តស្វាយរៀង បញ្ជូន​ជនសង្ស័យ​៨​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៨​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅវេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ រហូតដល់​វេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៣ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី ពី​លោក ឈី​វ អ៊ិ​ច​គង់ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​កាស៊ីណូ​ក្រោ​ន ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត និង​ចំណុច​បន្ទប់​ជួល​លេខ​១០០២ ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨ នាក់​៖

១.​ឈ្មោះថា​ម ធី​វ៉ា ភេទ​ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ​៩៩៩ មាន​ទីលំនៅ​ប​ច្ចុប្ប​ន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​បន្ទាប់​ជួល​លេខ​៣០៥ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

២,​ឈ្មោះ ង្វៀង ធី​ធឿន ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​បន្ទាប់​ជួល​លេខ​៧ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

៣,​ឈ្មោះ ង្វៀង វាំង​ភឿង ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​បន្ទាប់​ជួល​លេខ​៧ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

៤,​ឈ្មោះ ចឹ​ង ថា​ន់​មិញ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ​ក្រោ​ន មាន​ទីលំនៅ ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​អគារ​P ជាន់​ទី​៦ បន្ទប់​លេខ​៦៣០ ក្នុង​កាស៊ីណូ​ក្រោ​ន ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

៥,​ឈ្មោះ ឡេ ដាំង​វៀក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បើកបរ​រថ​យន្ដ មាន​ទីលំនៅ​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បន្ទាប់​ជួល​លេខ​៣០៥ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

៦,​ឈ្មោះ ដូ ស៊ុនឡុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ​៩៩៩ មាន​ទីលំនៅ​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បន្ទាប់​ជួល​លេខ​៣០៥ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

៧,​ឈ្មោះ ង្វៀង វឹង​តឹង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​បន្ទាប់​ជួល​លេខ​១០០២ ស្ថិតនៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ៨,​ឈ្មោះ ង្វៀង ថា​ញ់​ទឹង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ស្នាក់នៅ​បន្ទាប់​ជួល​លេខ​១០០២ ស្ថិតនៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

វត្ថុតាង​ដកហូត​រួមមាន ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣០ កញ្ចប់​មាន​ទម្ងន់​៤១.៩០ ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​) ​ម្សៅ​ម៉ត់​ពណ៌​ស​ចំនួន ០៦ កញ្ចប់ មាន​ទម្ងន់ ១៣.៣០ ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) ​ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​ចំនួន ១៧ គ្រាប់ មាន​ទម្ងន់ ៨.៩០ ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន ០៤ គ្រាប់ មាន​ទម្ងន់​១.៦០​ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) ម្សៅ​ក្រាម​រឹង​ពណ៌​ផ្ទៃមេឃ​ចំនួន ០១ កញ្ចប់ មាន​ទម្ងន់ ៣.៧០​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​) ទូរសព្ទដៃ​ចំនួន​១២គ្រឿង។

​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១ គ្រឿង -​លិខិតឆ្លងដែន​ចំនួន ០២ ក្បាល ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក​VISIOV ស្លាក​លេខ​70-CI245.46 លេខ​តួ​RIHJF5810GX217444 ​សម្ភារៈ​វេច​ខ្ចប់ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ អត្តសញ្ញាណប័ណ្ណ​វៀតណាម ចំនួន ០២ សន្លឹក បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​៕

ដោយ ៖ អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម