សន្តិសុខសង្គម
កងកម្លាំងល្បាតរឹបអូសឧបករណ៍ឆក់ខុសច្បាប់តាមដងទន្លេមេគង្គស្ទឹងត្រែង
ឧបករណ៍ឆក់ត្រីមួយសម្រាប់ត្រូវបានកម្លាំងល្បាត អភិរក្សត្រីមេពូជប្រទះឃើញលើទូកនៅមាត់កំពង់ទឹកទន្លេមេគង្គ រៀបចំចុះធ្វើសកម្មភាពឆក់ត្រូវបានក្រុមអភិរក្សធ្វើការរឹបអូសយកមករក្សាទុក និងបានស្រាវជ្រាវឱ្យម្ចាស់មកទទួលខុសត្រូវចំពោះសម្ភារល្មើសច្បាប់នេះ។

លោក ចាន់ ធឿង មន្ត្រីឧទ្យានុរក្សផ្នែកបរិស្ថានបានបញ្ចាក់ថា៖ ទូកមួយគ្រឿងនេះត្រូវបានក្រុមអភិរក្សប្រទះឃើញនៅព្រលប់ថ្ងៃទី ២២ ខែសីហា នៅចំណុចកោះកាងក្នុងភូមិសាស្ត្រ ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។
លោកបន្តថា៖ នៅលើទូកមានសម្ភារឧបករណ៍ឆក់០១ មួយគ្រឿង ម៉ាស៊ីនមួយគ្រឿង ក្បាលឆក់ ១ អាគុយ ៤០ អំពែ១ ដែលបម្រុងធ្វើសកម្មភាពឆក់ត្រីនៅដងទន្លេមេគង្គ។
លោកបន្តថា៖ ក្រោយពីសមត្ថកិច្ចប្រទះឃើញឧបករណ៍ឆក់ត្រីខុសច្បាប់មួយសន្ទុះ ក្រោយមកក៏មានបុរសឈ្មោះ ទៀង យ៉ន អាយុ ៦០ឆ្នាំ រស់នៅ ភូមិកោះខនឌិន សង្កាត់សាមគ្គីជា ម្ចាស់ទូកចុះមកហើយក្រុមការងារអភិរក្សក៏បានហៅនាំមកស្នាក់ការកោះត្រែង។
មន្ត្រីបានសួរនាំ និងបានអប់រំណែនាំ ហើយឱ្យធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញសិន ចំណែកវត្ថុតាង មានទូក និងសម្ភារពាក់ព័ន្ធដកហូតយកមករក្សាទុកនៅស្នាក់ការងកោះត្រែងជាបណ្តោះអាសន្នដើម្បីសុំកិច្ចសហការពីថ្នាក់ដឹកនាំ និងឈានទៅអនុវត្តនិតិវិធី។
សូមបញ្ចាក់ថា៖ ក្នុងរយៈពេលចុះល្បាតក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចបានល្បាតជួបជនសង្ស័យប្រើឧបករណ៍ឆក់ត្រី សម្ភារល្មើសច្បាប់ជាច្រើនប្រភេទ ត្រូវបានរឹបអូស និងបានប្រដេញគ្នាតាមទូក ហើយជនសង្ស័យបានរត់ចោល ឧបករណ៍គេចខ្លួនបាត់តែម្តង៕
អត្ថបទ៖ ងិនលីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ