Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ចូលរួម​រំដោះ​ជនជាតិ​ចិន​ដែល​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានដល់ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ករណី​ចូលរួម​អ្នក​រំដោះ​ជនជាតិ​ចិន​ម្នាក់​ដែលជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣​នេះ​ថា ក្រោម​ការ​យក​ចិត្តទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ​ជំនាញ​នៃ​នគរបាល​អ​គ្គ​ស្នងការ​នគរ​បាល​ជាតិ ដោយមាន​ការសម្របសម្រួល​នីតិ​វិធី​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ឯក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ការស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ករណី​ចូលរួម​អ្នក​រំដោះ​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​។

លោក​បន្ត​ថា នៅ​វេលា​ម៉ោង​១២០០​នាទី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​អនុវត្តន៍​ដីកា​បញ្ចា​ឲ្យ​ចូលខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ ចំរើន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​.​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ (​រំដោះ​អ្នកទោស​ដោយ​ក្រុម​ជនប្រដាប់អាវុធ​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​គ្លីនិក​ពេទ្យធ្មេញ ជុំ ចិ​ន្ថា ស្ថិត​ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប តាម​ការ​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​៤០១ អ​.​យ​.​ឆ ចុះ​ថ្ងៃ​ច័ន្ទ​៥​កើត ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២៣ ចេញ​ដោយ​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងពេល​ចុះ​អនុវត្តន៍​ដី​បញ្ជា​ឲ្យ​ខ្លួន​ខាង​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ខាន់ សុខា ហៅ​តឿ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប យកមក​សាកសួរ។

ក្រោយពី​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​សាកសួរ​ឈ្មោះ ខាន់ សុខា ហៅ​តឿ បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ រូប​ខ្លួន​បាន​ចូលរួម​រំដោះ​ជនជាតិ​ចិន ឈ្មោះ Chen Hsin Han ដោយ​ឈ្មោះ ស៊ឹម សឿ​ម (​ត្រូវជា​ពូ​ថ្លៃ​)​បាន​ឲ្យ​ខ្លួន​បើក​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​Click ពណ៌​សរ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លាក់លេខ សៀមរាប 1AX-2307 ឱ្យ​ចាំ​យក​ជន​ជាតិចិន នៅ​ចំណុច​គ្លី​និ​ច​ពេទ្យធ្មេញ ជុំ ចិ​ន្ថា ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។ ដោយ​ឈ្មោះ ស៊ឹម សឿ​ម បាន​ឲ្យ​ប្រាក់​ចំនួន​៥០០$ (​ប្រាំ​រយ​ដុល្លារ​អាមេរិក​) នឹង​សន្យា​ថា ពេល​ការងារ​ចប់ នឹង​ឱ្យ​ម៉ូតូ​ដែល​ជិះ​ទៅ​ឌុប​ជនជាតិ​ចិន មក​ជា​កម្ម​សិទ្ធិ រួម​ទាំង​ប្រាក់​ចំនួន​១០០០$(​មួយ​ពាន់​ដុល្លារ​អាមេរិក​)​បន្ថែម​ទៀត។​ ដកហូត​វត្ថុតាង​បាន ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​Click ពណ៌​សរ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ​សៀមរាប 1AX-2307 (​ផ្លាកលេខ​ក្លែងក្លាយ​) និង​ម៉ាក​Click ពណ៌​សរ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ​សៀមរាប 1AX-3223 (​ផ្លាកលេខ​ក្លែងក្លាយ​)។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២៤ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៥៥ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម