សន្តិសុខសង្គម
អង្គការភ្លែន និងមន្ទីរអប់រំខេត្តរតនគិរី នឹងប្រមូលសិស្សមិនបានសិក្សាជាង ៥ពាន់នាក់ ឳ្យរៀនតាមឌីជីថល
អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នឹងគាំទ្រដល់សិស្សដែលបាត់បង់ការសិក្សាចំនួន ៥,៤០០នាក់ ឱ្យចូលរៀនម្តងទៀត តាមរយៈការសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល។

លោក យី គឹមថាន់ នាយករងរបស់អង្គការភ្លែនប្រចាំប្រទេសបានលើកឡើងថា ការសិក្សាក្នុងកម្រិតបឋមសិក្សារបស់ក្មេងស្រី នៅភូមិភាគឦសាន រួមទាំងខេត្តរតនគិរី គឺមានបញ្ហាប្រឈមជាច្រើន។ បញ្ហាទាំងនោះ មានដូចជា ខ្វះសម្ភារៈសិក្សា មិនមានប្រព័ន្ធការពារគ្រប់គ្រាន់ សាលានៅឆ្ងាយពីភូមិ និងសមត្ថភាពរបស់គ្រូបង្រៀននៅមានកម្រិត។
ដោយសារបញ្ហាទាំងអស់នេះហើយ ទើបអង្គការភ្លែនជួយដល់កុមារដែលមិនបានទៅសាលារៀន និងលើសអាយុចូលរៀន អាចឱ្យពួកគេមានឱកាសបានសិក្សាជាថ្មីតាមរយៈការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ។ លោក យី គឹមថាន់ថា ក្នុងចំណោមសិស្សដែលមិនបានបន្តការសិក្សាទាំងជាង ៥ពាន់នាក់នោះ គឺមកពីសាលាគោលដៅចំនួន ២៥ ក្នុងស្រុកចំនួន ៤ នៅខេត្តរតនគិរី។

លោកបញ្ជាក់ថា ចំពោះគម្រោងនេះ គឺនឹងរៀបចំបរិក្ខារសិក្សាតាមប្រព័ន្ធឌីជីថល នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យចំនួន១០ នៅស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ ខេត្តរតនគិរី។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ថ្នាក់រៀន។ ចំណែកគ្រូបង្រៀននៅក្នុងទីក្រុង នឹងបង្រៀនសិស្សតាមប្រព័ន្ធ Zoom និង Google Meet ហើយសិស្សអាចឆ្លងឆ្លើយ និងសួរសំណួរគ្រូបាន។

ដំណើរការនេះ នឹងចាប់ផ្តើមឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងអនុវិទ្យាល័យ និងវិទ្យាល័យ១០។ ក្នុងនោះ កម្រិតវិទ្យាល័យចំនួន ៨សាលា បង្រៀន៤មុខវិជ្ជា គឺគណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស។ កម្រិតអនុវិទ្យាល័យបង្រៀន២សាលា មាន៣មុខវិជ្ជា គឺគណិតវិទ្យា គីមីវិទ្យា និងភាសាខ្មែរ៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា