Connect with us

សន្តិសុខសង្គម

ករណីបុរសម្នាក់ទះកំផ្លៀងមនុស្សស្រី សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្ក

បានផុស

នៅ

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ករណីបុរសម្នាក់ប្រើហិង្សា ដោយទះកំផ្លៀងទៅលើយុវតីម្នាក់ គឺពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្ក។ ករណីនេះ ត្រូវបានមហាជនជាច្រើនបានចែករំលែកតៗគ្នា និងបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា មានមនុស្សប្រុស-ស្រី៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិម៉ូតូសាចទឹក នៅពេលធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែ អ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺគ្រាន់តែសាចទឹកដាក់គ្នាបន្តិចបន្តួច បែជាបុរសម្នាក់ហ៊ានលើកដៃទះមនុស្សស្រី ហើយបង្កឱ្យមានការប្រតាយប្រតប់គ្នា។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងនៅថ្ងៃនេះថា ករណីនេះ បានកើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក សាន សុខសីហា បានអះអាងថា មកដល់ពេលនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហេីយ ពាក់ព័ន្ធនឹងការប្រើហិង្សានេះ ដោយសមត្ថកិច្ចកំពុងសហការស្រាវជ្រាវរកជនបង្ក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋទទួចអាជ្ញាធរ ជួយជួសជុល​ផ្លូវជាច្រើន​ខ្សែ​នៅភូមិកូនសេក ខែវស្សាម្តងៗ​​​ពិបាក​ធ្វើ​ដំណើរ បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

អាវុធហត្ថ
សន្តិសុខសង្គម៦ នាទីutes មុន

មន្រ្តីអាវុធហត្ថជាស្រ្តី មានស្នាដៃការងារខ្ពស់ក្នុងរួមចំណែកជួយការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម