សន្តិសុខសង្គម
មាន់ជល់ ឡូតូ បាការ៉ាត់ និង ប៊ីយ៉ា កំពុងប្រមូលផ្តុំក្នុងទីតាំងតែមួយ
បាត់ដំបង ៖ ល្បែងបួនប្រភេទកំពុងប្រមូលផ្តុំគ្នាយ៉ាងសុខសាន្ត ក្រោមដំបូលតែមួយ ដោយមិនមានរំខានដល់នរណាម្នាក់ឡើយ បើទោះបីជាច្បាប់កំពុងរឹតបន្តឹងយ៉ាងណាក៏ដោយ។
រយៈពេលប៉ុន្មានខែកន្លងមកនេះ គេសង្កេតឃើញថា មានទីតាំងមួយកន្លែងដែលគេបានសាងសង់ឡើងជារបៀបឃ្លាំង ដែលមានទីតាំងស្ថិតនៅក្បែរសាលាភាសាអន្តរជាតិ សុវណ្ណភូមិ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺតែងតែមានសម្លេងហ៊ោកញ្ជ្រៀវ ស្រែកកងរំពង ដោយគ្មានខ្វល់ពីអ្វីឡើយ។

ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះបាននិយាយថា ចាប់តាំងពីថ្ងៃត្រង់ទៅ គឺរៀងរាល់ថ្ងៃ ពួកគាត់មិនដែលសម្រាកថ្ងៃបានឡើយ ដោយសារតែសម្លេងហ៊ោកញ្ជ្រៀវនេះ ហើយគេក៏មិនដឹងថា ទីតាំងនេះមានច្បាប់មកពីឋានណាដែរ បានជាគ្មានខ្លាចអ្វីបន្តិចទាល់តែសោះ។
ប្រភពដដែលបានបន្តថា រាល់ថ្ងៃគឺនៅខាងមុខមានម៉ូតូមកចតត្រៀបត្រា ដោយមានពេលខ្លះមានទាំងរថយន្តទំនើបៗថែមទៀតផង ដោយពួកគេបានចូលទៅកម្សាន្តអារម្មណ៍តាមរយៈល្បែងភ្នាល់ដែលក្នុងនោះមានដូចជា បៀបាការ៉ាត់ ឡូតូ ប៊ីយ៉ា និងមាន់ជល់ ដែលគេចាក់ភ្នាក់ស៊ីសងភ្លាមៗតែម្តង រីឯសម្រែកវិញ គេគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ គឺគេស្រែកដេញថ្លៃគ្នាយ៉ាងកងរំពង។
ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មេត្តាពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ផង ដើម្បីជៀសវាងការប្រព្រឹត្តល្បែងស៊ីសងបែបអនាធិបតេយ្យកណ្តាលក្រុងបែបនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?