Connect with us

សន្តិសុខសង្គម

ទំនាស់ដីធ្លី បុរសម្នាក់ទាញកាំបិតផ្គាក់កាប់​ឳពុក​កូនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ខេត្តរតនគិរី ធ្វើការឃាត់ខ្លួន បន្ទាប់ពីកាប់ប្រហារលើ​ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រីឯកូនប្រុសរបួសធ្ងន់ ដោយសារបញ្ហាទំនាស់ដីធ្លី។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង០៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្នំទឹកចេញ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា ករណីឃាតកម្មមួយបានកើតឡើងជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើកូនជនរងគ្រោះចំនួន២កាំបិតចំដៃឆ្វេង រួចហើយស្ទុះទៅកាប់បុរសជាឪពុកជាច្រើនកាំបិតត្រូវកញ្ចឹងកខាងក្រោយ១កាំបិត បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះ១-ឈ្មោះ ពេជ្រ ម៉ូលី ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅកន្លែងកើតហេតុ។ ២-ឈ្មោះ សាន់ ប៊ីស៊ី ភេទប្រុស អាយុប្រហែលជាង១០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនប្រុសរបស់ជនរងគ្រោះរបួសចំដៃខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុទំនាស់ដីធ្លីដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះយកថ្នាំបាញ់​ស្មៅមកបាញ់លើដំណាំដែលដាំដុះហើយ បង្កកើតទៅជារឿងកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតផ្គាក់ចំនួន១ ប្រវែង៦០សង់ទីម៉ែត្រ។  
    
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម