សន្តិសុខសង្គម
ថ្ងៃស្អែករដ្ឋបាលក្រុងប៉ោយប៉ែតនឹងចុះរុះរើ និងកាត់សំយាបដែលសង់លើចំណីផ្លូវសាធារណៈ
រដ្ឋបាលក្រុងប៉ោយប៉ែតបានក្រើនរំលឹកជាថ្មីម្តងទៀតថា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង នឹងចុះធ្វើការរុះរើ និងកាត់សំយាបដែលសង់មកលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុង និងសង្កាត់ធ្លាប់បានចេញសេចក្តីជូនដំណឹង និងចុះបាញ់ថ្នាំកំណត់រួចមកហើយ។

ការក្រើនរំលឹក និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែតបានជូនដំណឹងរួចម្តងហើយកាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ២០២៣ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាបដែលសហគ្រាសក្រុមហ៊ុនពាណិជ្ជករប្រជាពលរដ្ឋសាងសង់ និងលក់ ដូររំលោភលើដីចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានការរំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈឱ្យរុះរើដោយស្ម័គ្រចិត្តឱ្យបានមុនថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងឡើយ។
ចំពោះការកាត់សំយាបរុះរើគឺ៖
១- ផ្លូវជាតិលេខ៥ សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៥ម៉ែត្រ យ៉ាងតិច
២- ផ្លូវក្នុងទីប្រជុំជន សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៣ម៉ែត្រ ទៅ៥ម៉ែត្រ យ៉ាងតិច
រដ្ឋបាល ក្រុង សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការឲ្យបានគ្រប់ៗ។

ក្រៅពីការក្រើនរំលឹកខាងលើលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងកាលពីកន្លងថារដ្ឋបាលក្រុងបានខិតខំណាស់លើការរៀបចំសណ្តាប់ធ្នាប់អោយមានសោភ័ណភាពសមជាទីក្រុង និងសមជាក្រុងនៃមុខមាត់ប្រទេសដែលមានច្រកអន្តរជាតិប៉ោយប៉ែតដ៏សំខាន់សម្រាបភ្ញៀវទេសចរណ៍ចេញចូលកម្ពុជា។
ក្នុងនោះក្រុងបានរៀបចំអោយមានរង្វង់មូលដ៏ស្រស់ស្អាត ផ្លូវថ្មើជើងពីមាត់ច្រកអន្តរជាតិមកដល់សួន ប៉ោយប៉ែតតេជោឈ្នះឈ្នះ, ដាក់បង្គោលភ្លើងសងខាងផ្លូវ, ចាក់ផ្លូវបេតុង និងដាក់ប្រព័ន្ធលូរំដោះទឹក។
លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងចូលរួមដើម្បីឲ្យរដ្ឋបាលក្រុងរៀបចំជាផ្លូវថ្មើរជើង និងរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៀតឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរក្នុងទីក្រុងយើងទាំងអស់គ្នា៕



អត្ថបទ៖ អេម ពៅ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន