សន្តិសុខសង្គម
នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន និងវៀតណាម១៥នាក់ករណីហិង្សា និងកាន់កាប់អាវុធខុសច្បាប់
កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើលការឃាត់ខ្លួនជនជាតិចិន និងវៀតណាមសរុប១៥នាក់ បន្ទាប់ពីប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ខណៈពីរនាក់ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។

ការឃាត់ខ្លួនក្រុមជនជាតិចិន និងវៀតណាមនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម កម្លាំងបានធ្វើស្រាវជ្រាវឆែកឆេរនៅក្នុងអាគារ កាស៊ីណូខាងលើ ដោយឃាត់ខ្លួនបានចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក) និងជនសង្ស័យពីរនាក់ផ្សេងទៀតដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារកាស៊ីណូ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។

របាយការណ៍បញ្ជាក់ថា អាវុធដែលកម្លាំងរកឃើញ និងដកហូតនោះម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម។
ក្រោយពីឆែកឆេ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ