សន្តិសុខសង្គម
អាវុធហត្ថខេត្តកែបបង្រ្កាបបានសាច់គោបង្កកជាង៣០០គីឡូក្រាម
កម្លាំងកងរាជអាវុធហត្ថខេត្តកែប កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានសហការជាមួយអធិការដ្ឋានស្រុកដំណាក់ចង្អើរ ចុះបង្រ្កាបករណីដឹកទំនិញខុសច្បាប់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿង និងសាច់គោបង្កកចំនួន៣២៣ គីឡូក្រាម ខណៈទូកពីរគ្រឿងដែលដាក់ទំនិញបានបើកគេចតាមផ្លូវសមុទ្របាត់។

ប្រតិបត្តិការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោកវរៈសេនីយឯក អ៊ុក រិទ្ធីស័ក្ក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ជំនួយដោយលោកវីរៈសេនីយត្រី គឹម សូដា អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកែប និងមានការចូលរួមពីអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ និងភាគីពាក់ព័ន្ធផ្សេងទៀត។

បើយោងតាមរបាយការណ៍របស់លោកវរៈសេនីយ៍ត្រី គឹម សូដា អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកែប បានបញ្ជាក់ឱ្យដឹងថា បានឃើញជាក់ស្តែងមានការដឹកជញ្ជូនទំនិញល្មើសពីទូកមកផ្ទុកក្នុងរថយន្តសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខកណ្តាល 2A 4366 ដោយកម្លាំងចម្រុះបានសុំការអនុញ្ញាតពីលោក ខាន់ សុផល ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកែប ដើម្បីធ្វើការត្រួតពិនិត្យទំនិញនោះ ពេលនោះម្ចាស់ទំនិញដែលមានគ្នាសរុបចំនួន៦នាក់ ពុំបានឈប់ដើម្បីសហការនោះទេ ដោយបានរត់គេចខ្លួន និងបានបន្សល់ទុកវត្ថុតាងមួយចំនួននៅកន្លែងជាក់ស្តែងតែម្ដង គឺមានសាច់គោបង្កកចំនួន៩កេស ទម្ងន់៣២៣គីឡូក្រាម និងរថយន្តសាំយ៉ុងមួយគ្រឿង។

ក្រោយពីកម្លាំងសមត្ថកិច្ចកងរាជវុធហត្ថបានធ្វើការឃាត់ទុក និងត្រួតពិនិត្យនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើររួចរាល់ វត្ថុតាងទាំងនោះត្រូវបានប្រគល់ជូនសមត្ថកិច្ចគយ និងសាខាគយ និងរដ្ឋាករខេត្តកែប ដើម្បីចាត់ចែងបន្តទៅតាមនីតិវិធី។
មន្ត្រីកងរាជអាវុធហត្ថបានដាក់ការសង្ស័យថា ករណីសាច់បង្កកនេះ គឺជាការនាំចូលមកពីប្រទេសជិតខាងចូលមកកម្ពុជាតាមផ្លូវសមុទ្រ ហើយក៏មានជាប់ពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់នោះដែរ។ ទោះជាយ៉ាងណាអាវុធហត្ថបាននឹងកំពុងកំណត់មុខសញ្ញាអ្នកជាប់ពាក់ព័ន្ធបានមួយចំនួនហើយនោះដែរ៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ