Connect with us

សន្តិសុខសង្គម

មន្ត្រីជលផលខេត្តពោធិ៍សាត់ ប្រើកាំភ្លើងភ្ជង់ប្រជានេសាទក្នុងខេត្តបាត់ដំបង

បានផុស

នៅ

ប្រជានេសាទប្រមាណ ៣ ទូក ដែលកំពុងរាយស្បៃមងនៅលើផ្ទៃទឹកក្នុងដែនដីខេត្តបាត់ដំបង ត្រូវបានកម្លាំងជលផលខេត្តពោធិ៍សាត់ប្រើប្រាស់កាំភ្លើងភ្ជង់គម្រាមចាប់បញ្ជូនទៅតុលាការ។

កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅថ្មីៗនេះ មានមន្ត្រីជលផលមួយក្រុម ដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្ត ពោធិ៍សាត់បានសហការជាមួយកម្លាំងសឹករង ប្រើប្រាស់កាណូតស្មាច់ចុះដេញចាប់ប្រជានេសាទ​ ដែលកំពុងរាយមកនៅចំណុចក្បាលតោល លើទឹកដីឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទាំងនោះបានប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដោយគម្រាមថានឹងចាប់បញ្ជូនទៅតុលាការ ក្នុងនោះគេសង្គេតឃើញមានមន្ត្រីជលផលចប់កិច្ចសន្យាម្នាក់ផងដែរ។ អ្នកគម្រាមពលរដ្ឋគឺឈ្មោះ ហេង លីហ៊ាង។

ជុំវិញបញ្ហាបំពានដែនដីនេះ លោក ជុំ និមល នាយខណ្ឌជលផលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា លោកមិនបានអនុញ្ញាតឱ្យមន្ត្រីណាមួយប្រើប្រាស់អាវុធនោះទេ ហើយការដែលចុះបង្ក្រាបបទល្មើសហួសពីដែនកំណត់ ខុសពីលិខិតបេសកកម្ម បើបុគ្គលណាប្រព្រឹត្តគឺបុគ្គលនោះជាអ្នកទទួលចុះ។

ដោយឡែកលោកនាយផ្នែក លឹម សុក្រឹត ក៏បានទទួលស្គាល់ដែរអំពីការប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដែលជាសិទ្ធិការពារខ្លួន ព្រោះពេលនោះក្រុមប្រជានេសាទបានទាញកាំបិតដេញពួកខ្លួន។

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម