សន្តិសុខសង្គម
ដោះលែង ជនប្រើអំពើហិង្សាលើស្ត្រី គ្រាន់តែរឿងជិះម៉ូតូសាចទឹក
ភ្នំពេញ ៖ លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធសំណុំរឿង ជិះម៉ូតូសាចទឹកដាក់គ្នា បង្កឲ្យមានអំពើហិង្សាលើស្ត្រីភេទ ឱ្យត្រឡប់ទៅផ្ទះវិញហើយ។
ប្រភពព័ត៌មានពីសាលាដំបូងបានឱ្យដឹងថា ទោះបីអយ្យការសម្រេចដោះលែងជនសង្ស័យមែន ប៉ុន្តែសំណុំរឿងនឹងនៅបន្តនីតិវិធីតាមច្បាប់កំណត់ដដែល។
ជនសង្ស័យដែលបានប្រើហិង្សាដោយវាយទៅលើស្ត្រី នៅតាមផ្លូវរឿងជិះម៉ូតូសាចទឹកដាក់គ្នាបន្តិចបន្តួចហើយបង្កឲ្យមានការភ្ញាក់ផ្អើលស៊ែតៗគ្នា នៅក្នុងបណ្តាញសង្គមត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការ មួយនគរបាលប៉ុស្តិ៍ទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
ជនបង្ករូបនោះ ត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះ ទី សុផាន់ណា អាយុ៤១ឆ្នាំ ស្នាក់នៅ ផ្ទះជួល នៅក្នុងភូមិ ទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យរូបនោះ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ ទឹកថ្លាឃាត់ខ្លួន បាននៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលតែម្តង។ បន្ទាប់ពីឃាត់ខ្លួន នគរបាលក៏បានបញ្ជូន ទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៥ ខែសីហា នៅតាមផ្លូវបេតុង ក្នុងភូមិទឹកថ្លាខណ្ឌសែនសុខ បន្ទាប់ពី ភ្លៀងបានបង្អុរធ្លាក់លេចផ្លូវ។ នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពិសី អាយុ២៣ឆ្នាំ។
បន្ទាប់ពីមានអំពើហិង្សាត្រូវបានអ្នកដំណើរ ថតបានហើយ បង្ហោះនោះក្នុងគណនី« Eli mean» ដោយមានខ្លឹមសារថា « ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនិងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយ តែពូនឹងដឹងមិចទេ និយាយមិនចេះស្តាប់ ហើយចង់តែលើកដៃវៃនិងប្រើពាក្យសម្តីជេរបងស្រី ហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះជាមួយពួកគាត់ដែលតែទឹកលិចខ្លាំង ហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះ ហេតុអីមិនចេះអធ្យាស្រ័យឱ្យគ្នា»។ បន្ទាប់ពីបង្ហោះក៏មានការស៊ែរតៗគ្នា នៅក្នុងបណ្តាញសង្គម និងធ្វើការរិះគន់ យ៉ាងចាស់ដៃចំពោះបុរសរូបនោះដែលបានហ៊ានលើកដៃវាយស្រីភេទ។
ទន្ទឹមនោះនគរបាលខណ្ឌសែនសុខ ក៏បានសហការមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនបង្កបន្ទាប់ពី នារីរងគ្រោះបានដាក់ពាក្យបណ្តឹង ហើយក៏ឈានទៅឃាត់ខ្លួន ជនបង្កមកចាត់ការតាមច្បាប់៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ