សន្តិសុខសង្គម
អាជ្ញាធរដកបង្គោលភ្លើងដាំជ្រែងទប់នៅលើចិញ្ចើមផ្លូវលេខ ១៩៦២
អាជ្ញាធរសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី នៅថ្ងៃទី ៣១ ខែសីហា បានដក បង្គោលភ្លើងដែលដាំជ្រែងទប់នៅចិញ្ចើមផ្លូវលេខ១៩៦២ ស្ថិតនៅខាងលិចវត្តក្រាំងធ្នង់ ភូមិត្រត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

រដ្ឋបាលសង្កាត់ក្រាំងធ្នង់បានឱ្យដឹងថា បង្គោលភ្លើងមួយដើមដែលដាំជ្រែងទប់បង្គោលភ្លើងនៅលើចិញ្ចើមផ្លូវលេខ ១៩៦២ ដើមឡើយដាំនៅលើចិញ្ចើមផ្លូវដី ប៉ុន្តែថ្មីៗនេះផ្លូវលេខ១៩៦២ ត្រូវបានពង្រីកដោយចាក់បេតុងទំហំរហូត១៤ម៉ែត្រ ហើយផ្លូវនេះចាប់ពីវត្តក្រាំងធ្នង់សំដៅទៅវត្តជុំទទួលម៉ៅកាដោយក្រុមហ៊ុនមួយផ្សេងទៀត ហើយក្រុមហ៊ុនមិនបានជូនដំណឹងពីផលប៉ះពាល់នឹងបង្គោលភ្លើងនេះមកអាជ្ញាធរសង្កាត់ ក្រាំងធ្នង់ឡើយ។

តាមការសាកសួរក្រោយពីបានទទួលបានដំណឹងស្តីពីផលប៉ះពាល់ពីប្រជាពលរដ្ឋ ក្រុមហ៊ុនគាត់បានឆ្លើយថាបានជូនដំណឹង ២ ទៅ ៣ ដង មកអាជ្ញាធរសង្កាត់ដែរ តែមិនសង្កាត់ក្រាំងធ្នង់ទេ គឺសង្កាត់គោករកា ករណីជូនដំណឹងខុសសង្កាត់របស់ក្រុមហ៊ុនម៉ៅនេះទើបសង្កាត់ក្រាំងធ្នង់ មិនបានជ្រាបពីផលប៉ះពាល់ តែករណីនេះអាជ្ញាធរសង្កាត់ក្រាំងធ្នង់ និងសាលាខណ្ឌសែនសុខ បានសហការណ៍ចុះពិនិត្យដល់ទីតាំង និងបានរាយការណ៍ទៅខាងអគ្គីសនី នឹងចុះដក កាត់បង្គោលភ្លើងដែលជាផលប៉ះពាល់នេះចេញ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋអ្នកធ្វើដំណើរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ