Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ចុះផ្អាក​អាជីវកម្មរោងចក្រ​ផលិត​ទឹកកក​បណ្តោះអាសន្ន ក្រោយ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​

បានផុស

នៅ

ភ្នំពេញ​ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ចុះមក​ធ្វើ​កិច្ចសន្យា​អប់រំ និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន នៅ​រោងចក្រ​ផលិត​ទឹកកក​យីហោ ឈៀង មួ ស្ថិតនៅ​លើផ្លូវ​បេតុង ក្រុមទី​៥ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ក្រោយ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​និង​ស្នើ​ឱ្យ​ម្ចាស់​ទីតាំង​រោងចក្រ​ទទួល​រាប់​រង​ថ្លៃ​ព្យាបាល​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​និង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សី​កែវ ដែល​មាន​ម្ចាស់​ទីតាំង​មានឈ្មោះ ឈៀង ប៉ោ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​។

នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោក ង៉ែត វិបុល អគ្គនាយក​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ដឹក នាំ​ក្រុមការងារ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ឃើញថា ទីតាំង​ខាងលើ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រាជធានី​ភ្នំពេញ​។​

-​មាន​កិច្ចការពារបរិស្ថាន ពី​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​។​

-​មាន​ប័ណ្ណ​ប៉ាតង់​ឆ្នាំ​ចុងក្រោយ​។

តាម​ការបញ្ជាក់​របស់​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹងថា​ការ​ចុះមក​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ទី​១ ត្រូវ​ពង្រឹង​បញ្ហា​បច្ចេកទេស​ឡើងវិញ មិន​ឲ្យ​មាន​ជា​លើក​ទី​២​ឡើយ​។ ទី​២​ក្នុងករណី​មាន​ជា​លើក​ទី​២ ត្រូវ​បិទ​អាជីវកម្ម​នេះ​តែម្ដង ត្រូវ​ឱ្យ​ម្ចាស់​ទីតាំង​រក​ទីតាំង​ថ្មី​ដែល​នៅ​ទីតាំង​ដាច់​ស្រយាល​មិន​ឲ្យ​មាននៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​។ ទី​៣ ថ្លៃ​សម្រាក​ព្យាបាល​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ត្រូវ​ម្ចាស់​ទីតាំង​រោងចក្រ​ទឹកកក​ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​។

គួរបញ្ជាក់​ផងដែរថា កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣ មនុស្ស​ប្រុស​ស្រី​ចំនួន​២៩​នាក់ ខ្លះ​ដួលសន្លប់ ខ្លះ​ទៀត​ថប់ដង្ហើម និង​ហូរ​ទឹកភ្នែក ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មានការ​ធ្លាយ​ចំហាយ អា​ម៉ូ​ញាក់ ចេញពី​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ចំពោះ​ទីតាំង​រោងចក្រ​ផលិត​ទឹកកក​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង​ស្នើ​ឱ្យ​ម្ចាស់​ទីតាំង​រោងចក្រ​ទទួល​រាប់​រង​ថ្លៃ​ព្យាបាល​សេវាសុខភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។

ជាមួយគ្នា​នោះដែរ​ លោក​អភិបាលខណ្ឌ​ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវ​ធ្វើ​ការកែលំអ​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ដំណើរការ​ឡើងវិញ​។

ប្រសិនជា​ថ្ងៃក្រោយ​មានការ​លេច​ធ្លាយ​នៅ​ឧស្ម័ន​អាម៉ូញ៉ាក់ សូម​ឱ្យ​ម្ចាស់​ទីតាំង​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​មុខ​ច្បាប់​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម