Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនេីង១២នាក់​ ដែលបង្ហោះម៉ូតូលេីផ្លូវជាតិលេខ៦ ក្នុងស្រុកជេីងព្រៃ

បានផុស

នៅ

​កងកម្លាំងសមត្ថកិច្ច​នគរបាល​ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ នៅព្រឹក​ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បា​នចុះបង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានកែច្នៃស៊ីមាំងបំពងសំឡេងខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម និងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅ​ និងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុកជើងព្រៃ​ បានឲ្យដឹងថា​ កម្លាំងអធិការនគរបាលស្រុកជើងព្រៃ បានធ្វើការស្ទាក់ឃាត់ក្រុមក្មេងៗបានចំនួន១២នាក់ ​រួមទាំងម៉ូតូដែលបានកែច្នៃស៉ីមាំងខុសបច្ចេកទេស​១២គ្រឿងផងដែរ។ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងៗទាំងនោះ​ ដើម្បីយកមកកាន់អធិការនគរបាលស្រុកជើងព្រៃ​ ធ្វើការសាកសួរ​ និងត្រួតពិនិត្យឆែកឆេទៅលើម៉ូតូ និងសម្ភារៈ​ជាប់នឹងខ្លួនក្រុមក្មេងទាំង១២នាក់។ ជាលទ្ធផល ឃើញថា ពុំមានឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឡើយ។ ទន្ទឹមនឹងនេះដែរ​ សមត្ថកិច្ច​ ក៏បានធ្វើតេស្ត​ ពិនិត្យរកសារធាតុញៀនលើក្រុមក្មេងៗទាំង១២នាក់ ជាលទ្ធផល អវិជ្ជមាន ទាំង១២នាក់។

សមត្ថកិច្ច​ស្រុកជើងព្រៃ​ បានបញ្ជាក់ទៀតថា​ តបតាមបទបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឲ្យធ្វើការអប់រំ ​កុំឲ្យមានធ្វើសកម្មភាពបែបនេះតទៅទៀត និងដោះដូរស៊ីមាំងដែលមានខុសលក្ខណៈបច្ចេកទេសចេញ​៕​

អត្ថបទ​និង​រូបភាព​៖​ឡេក​ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម