សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៧នាក់ ដែលបង្កអសន្តិសុខនៅពេលយប់ ៣ករណីផ្សេងគ្នា
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៧នាក់ ដែលបានបង្កហិង្សានៅពេលយប់ ធ្វើឱ្យខូចខាតម៉ូតូ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនៅភ្នំពេញ ៣ករណីផ្សេងគ្នាកន្លងមក។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងរយៈពេលថ្មីៗនេះ មានក្រុមក្មេងទំនើងជាច្រើនក្រុម បានបង្កភាពចលាចលនៅពេលយប់ក្នុងរាជធានីភ្នំពេញ ដូចជាដេញវាយ ឬ កាប់គ្នាពេញផ្លូវ កាប់ម៉ូតូ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិបុគ្គលជាដើម។ ករណីទាំងនេះ បានធ្វើឱ្យប្រជាជនជាច្រើននៅលើបណ្តាញសង្គម និងប្រជាជនរស់នៅតំបន់ផ្សេងៗ មានការភ័យខ្លាចក្នុងការធ្វើដំណើរនៅពេលយប់ព្រលប់ និងធ្វើឱ្យអសន្តិសុខក្នុងសង្គម។ ប្រឈមមុខនឹងបញ្ហានេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបតែចូលកាន់តំណែងថ្មីនេះ បានបញ្ជាឱ្យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៧នាក់ លើ៣ករណីផ្សេងគ្នា នៅថ្ងៃទី១ ខែកញ្ញា និងបន្តស្រាវជ្រាវជាបន្តបន្ទាប់។
៣ករណីដែលសមត្ថកិច្ចបង្ក្រាបបាន គឺករណីទី១ គឺការប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតម៉ូតូចំនួន៣គ្រឿង នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០យប់។ ជនរងគ្រោះឈ្មោះ ច្រិច សុខរីម ភេទ ប្រុស មានទីលំនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីទី២ ព្រួតគ្នាយកដាវកាប់ បណ្តាលឱ្យខូចម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា វេលាម៉ោងប្រហែល ៨:៣០នាទីយប់។ ចំណែក ករណីទី៣ ព្រួតគ្នាយកដាវកាប់បណ្តាលឱ្យខូចខាតម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួននៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា វេលាម៉ោងប្រហែល ៨:១០នាទីយប់។ ជនរងគ្រោះ ឈ្មោះ ប៊ុន ណារឿង ភេទ ស្រី អាយុ៥០ឆ្នាំ មានទីលំនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
ចំពោះក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៧នាក់នេះ សុទ្ធតែជាសិស្សរៀននៅកម្រិតវិទ្យាល័យ ចន្លោះថ្នាក់ទី៨ ដល់ទី១១ នៅរាជធានីភ្នំពេញ។ រីឯ សម្ភាៈដែលសមត្ថកិច្ចចាប់យកមានដូចជា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IC-៩០៣៣, ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៥២២៨, ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KB-០២៥៥។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?