Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមចាប់ជំរិតជនជាតិវៀតណាម​៥នាក់ ករណីចាប់បង្ខាំងធ្វើទារុណកម្មរហូតស្លាប់ជនរងគ្រោះម្នាក់ និងរបួស៤នាក់

បានផុស

នៅ

ជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការណ៍ជាមួយកម្លាំងពាក់ព័ន្ធស្រាវជ្រាវចាប់ឃាត់ខ្លួន ​បន្ទាប់ពីចាប់បង្ខាំង និងធ្វើទារុណកម្មលើជនរងគ្រោះ៥នាក់ និងបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិត្តិការស្រាវជ្រាវបង្ក្រាប​ និងចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តអានយ៉ាង នៃសាធារណដ្ឋសង្គមនិយមវៀតណាម។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀត​ណាមចំនួន៥នាក់ ខណៈ៧នាក់កំពុងគេចខ្លួន ចំណែកមេក្លោងម្នាក់ឃាត់ខ្លួនបាននៅប្រទេសវៀតណាម។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រហែលម៉ោង១២ថ្ងៃត្រង់ មានជនជាតិវៀតណាម២នាក់បានមកជួលផ្ទះនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្នុងតម្លៃ១,០០០ដុល្លារ ក្នុង១ខែ ដោយកក់​៥០០ដុល្លារ ប្រាប់ថា ស្អែកបានធ្វើឯកសារជួល។ លុះព្រឹកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល​១២​និង៣០នាទី ម្ចាស់ផ្ទះឡើងទៅសួរដើម្បីធ្វើកិច្ចសន្យាជួលផ្ទះ ស្រាប់តែឃើញសាកសពនៅក្នុងបន្ទប់ទឹក ក៏រាយការណ៍​ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកខ្លួនបានធ្វើសកម្មភាពធ្វើទារុណកម្មទៅលើជនរងគ្រោះចំនួន៥នាក់ មានដូចជា ចងជើង ចងដៃ យកស្គុតបិតមាត់ និងបានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចបានយកស្បោងប្លាស្ទិច​ដុតបន្តក់លើជនរងគ្រោះ ហើយបានយកកូនកាំបិតចាក់ភ្លៅជនរងគ្រោះបណ្តាលឲ្យស្លាប់១នាក់ និងរងរបួសចំនួន៤នាក់ពិតមែន។

ជនរងគ្រោះដែលស្លាប់ក្នុងករណីនេះមានឈ្មោះ HOANG VANMUA ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សឺ ឃុំជីមិញ ស្រុកជឺលិញ ខេត្តហាយ៉ៀង ប្រទេសវៀតណាម (ស្លាប់) (វិជ្ជមានសារធាតុញៀន)។ ចំណែកជនរងគ្រោះ៤នាក់ទៀតជាជនជាតិវៀតណាមដូចគ្នា​ របួសធ្ងន់ពីរនាក់ និងស្រាល២នាក់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម