សន្តិសុខសង្គម
ក្រុមគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣ អាវុធហត្ថខេត្តតាកែវចាប់ខ្លួនបាន៦នាក់
ក្រុមគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣បណ្ដាលឲ្យបុរសជាអ្នកបើករថយន្ដម្នាក់រងរបួសកាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ ត្រូវបានកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយដែលមានបក្ខពួកសរុប៦នាក់ និងវត្ថុតាងមួយចំនួន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយឈ្មោះ ហ៊ាសុង កំពង់ចាម បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពីករណីជនសង្ស័យគប់កញ្ចក់រថយន្ដដោយភ្ជាប់ជាមួយរូបភាពរបួសឈាមពេញផ្ទៃមុខ។ ម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា «សូមបងប្អូនជួយស៊ែរម្នាក់មួយផងឲ្យបងប្អូនតៃកុងឡានទាំងអសើគ្នាបានដឹង នៅវេលាម៉ោង៧និង០០នាទី ថ្ងៃទី១ ខែ៩ ឆ្នាំ២០២៣ មានករណីក្មេងទំនើងគប់កញ្ចក់ឡានផ្លូវជាតិលេខ៣ នៅចំណុចគីឡូម៉ែត្រ៥៣ ផ្សារត្រាំខ្នា សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា»។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្កបាន។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្ដបានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្មទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បបណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខបណ្ដាលឲ្យអ្នកបើកបររថយន្ដឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួសបែកចិញ្ចើមខាងឆ្វេង៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង