Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ១០ ឆ្នាំ ពីបទ«ប៉ុនប៉ងឃាតកម្ម»

បានផុស

នៅ

អតីត​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១០ ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ប៉ុនប៉ង​ឃាតកម្ម» យក​ដែក​ស្រួច​ចាក់​បុរស​ម្នាក់ បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ ឈ្មោះ សេន អាត ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ​ចំណុច​ផ្លូវ ៣៧១ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

រឿងក្ដី​ប៉ុនប៉ង​ឃាតកម្ម​នេះ ត្រូវ​បាន លោកស្រី​ចៅក្រម គឹម សុគន្ធា និង​លោក ស៊ន មុនី ជា​តំណាង​អយ្យការ លើក​យក​បើក​សវនាការ កាលពី​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៣ កន្លងទៅ និង​សម្រេច​ប្រកាស​សាលក្រម នា​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដែក​ស្រួច​ចាក់​ទៅ​លើ​ជន​រងគ្រោះ​មែន។ ពេលនោះ ដោយសារ​ជនរងគ្រោះ​មក​លួច​យក​អីវ៉ាន់​ពី​កន្លែង​ខ្លួន​យាម​ច្រើនដង​មក​ហើយ លុះដល់​ថ្ងៃ​កើតហេតុ ខ្លួន​ទាន់​កំពុង​លួច​ទៀត ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា ហើយ​ខ្លួន​ក៏​ចាក់​ជន​នោះ​មួយ​ដែក​ស្រួច បណ្ដាល​ឲ្យ​មាន​របួស​ទៅ នៅ​ចំណុច​ការ៉ាស់​សាំង PTT ផ្លូវ ៣៧១ ភូមិ​ត្នោត​ជ្រុំ ៤ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៩ និង ០០ នាទី ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៣។

ជនរងគ្រោះ​ឈ្មោះ យាន ឡាយ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ ៧០៥ ភូមិ​ត្នោតជ្រុំ ៤ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មុខរបរ​រើស​អេតចាយ។ ក្រោយ​កើតហេតុ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ឃុំខ្លួន​ដល់​បច្ចុប្បន្ន៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម