សន្តិសុខសង្គម
យុវវ័យមួយចំនួននៅតែបន្តជក់ VAPE ទោះដឹងថា មានហានិភ័យធ្ងន់ធ្ងរដល់សុខភាព
អ្នកជំនាញសុខភាពនៅកម្ពុជាបានលើកឡើងថា ការជក់ពពួក VAPE ឬបារីអេឡិចត្រូនិច មានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាព ដែលងាយនឹងស្រូបចូលដល់ខួរក្បាល និងប្រព័ន្ធប្រាសាទរបស់យុវជន យុវតីមួយចំនួន។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែកញ្ញានេះថា បារីអេឡិចត្រូនិច ឬ VAPE ផលិតឡើងដើម្បីទាក់ទាញយុវជន និងកុមារហើយមានផលប៉ះពាល់ច្រើន គឺប៉ះពាល់ទៅលើការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រាសាទរបស់កុមារ ដែលធ្វើឱ្យរាំងស្ទះទៅដល់ការលូតនៃប្រព័ន្ធប្រាសាទ នៃខួរក្បាលកុមារ។
លោកបញ្ជាក់ថា វាប៉ះពាល់ធ្ងន់ទៅដល់ការរីកលូតលាស់ការរៀនសូត្រ ការកសាងសមត្ថភាពរបស់យុវជន ដែលអាចនឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សនៅពេលអនាគត។
ម្យ៉ាងទៀតរសជាតិរបស់ VAPE និងបារីអេឡិចត្រូនិចឈ្ងុយ ដែលមានផ្លែឈើសិប្បនិម្មិតដែលគេដាក់ចូលក្នុងហ្នឹង វាអាចជ្រាបចូលយ៉ាងជ្រៅទៅក្នុងសួត ធ្វើឱ្យខូចសួត ប៉ះពាល់ទៅដល់ប្រព័ន្ធដំណកដង្ហើម និងប្រព័ន្ធបេះដូងសរសៃឈាមផងដែរ។

បើតាមលោក មុំ គង់ កត្តាដែលនាំឱ្យយុវជននៅតែប្រើប្រាស់ ដោយសារតែនៅតែមានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិចយ៉ាងទូលំទូលាយ នៅតាមបណ្ដាញព័ត៌មានសង្គម។ មានគណនី បណ្ដាញសង្គមដែលផ្សាយលក់បារី កើនឡើងពីមួយខែទៅមួយខែជាពិសេសក្រោយបោះឆ្នោត។
អ្នកជំនាញសុខភាពរូបនេះ បានឱ្យដឹងថា៖ «នៅពេលដែលគេផ្សព្វផ្សាយលក់ គេបំភាន់ យុវជន គេថា វាជាឧបករណ៍ផ្ដាច់បារី គេប្រាប់ថា ជក់ទៅអត់មានគ្រោះថ្នាក់អ្វីទេ ព្រោះវាគ្រាន់តែជាផ្សែង ជាចំហាយដែលធ្វើឱ្យយុវជនខ្មែរ នៅវ័យក្មេងមិនទាន់ចេះគិតគូបានជ្រៅជ្រះ យល់ច្រលំទៅតាមការបញ្ឆោតរបស់អ្នកលក់តែម្ដង»។

ទោះបីរាជរដ្ឋាភិបាល បានហាមឃាត់ ជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែ វានៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ មានន័យថា យើងអាចទិញតាមបណ្ដាញសង្គម និងកន្លែងលក់នានា។
បើតាមលោក មុំ គង់ រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាកុំឱ្យមានការផ្សព្វផ្សាយលក់តាមបណ្ដាញសង្គម។ ទី២ រឹតបន្តឹងហាមឃាត់ការនាំចូល នោះយុវជននឹងកាត់បន្ថយឈានទៅលុបបំបាត់ចោលទាំងស្រុង។
ការជក់ VAPE ឬបារីអេឡិចត្រូនិក គឺទាន់សម័យ តែមនុស្សស្លាប់ដោយសារបារីអេឡិចត្រូនិចនេះ ដក៏នៅតែជាការពេញនិយមដែរ។ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក គឺប្រជាពលរដ្ឋជិត ៣ ពាន់នាក់ ជាពិសេស យុវជន បានចូលពេទ្យដោយសារតែជក់ VAPE និងជិត ១០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ទិន្នន័យនេះ បង្ហាញថា គ្មានឡើយសុវត្ថិភាពណាមួយដែលបានមកពីការជក់បារីអេឡិចត្រូនិច VAPE នេះ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ