Connect with us

សន្តិសុខសង្គម

ផ្ដើម​ពី​រឿង​ស្រី ក្មេង​ស្ទាវ២​ក្រុម​កាប់​ចាក់​គ្នា ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​១៤​នាក់​ក្នុងនោះ​មាន​ម្ចាស់​ហាង​២​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​២ក្រុម​កាប់ចាក់គ្នា ពេញ​ខាងកើត​សួន​មានជ័យ ផ្តើម​ពី​រឿង​ស្រី ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​បាន​ចំនួន​១៤​នាក់​ ក្នុង​នោះ​មាន​ម្ចាស់​ហាង​២​នាក់ យកមក​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ដើម្បី​ធ្វើ​កំណត់ហេតុ ហើយ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​។

រឿងរ៉ាវ​នេះ​កើតឡើង​នៅវេលា​ម៉ោង ៣​ទាបភ្លឺ ចូល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ចំណុច​ខាងកើត​សួន​មានជ័យ​  កន្លែង​លក់​ស្រា​ក្រឡុក ស្ថិត​ក្នុងភូមិ​៣ សង្កាត់ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ស៊ី​ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ បើ​តាម​សំដី​ជនសង្ស័យ​ម្នាក់​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​នោះ​មាន​យុវជន​ឈាមរាវ​ម្នាក់​បាន​និយាយ​សាង​ស្នេហា​ជាមួយ​ស្រី​ម្នាក់​ដោយ​ល្អូកល្អិន​និង​គ្នា​យ៉ាង​ខ្លាំង ស្រប​ពេល​នោះ​ក៏មាន​យុវជន​ម្នាក់ទៀត​បាន​ផ្លែផ្កា​ដាក់​ឲ្យ​ដូចជា​រឿង​ប្រច័ណ្ឌ ​ហើយ​ឈានដល់​ឈ្លោះ​គ្នា​បែកផ្សែង​ហើយ​បាន​ទូរសព្ទ​ហៅ​បងប្អូន​និង​មិត្ត​ភ័​ក្រ​មកជួយ​ពេលនោះ ក្រុមទី​១​មាន​គ្នា​៤ ប្រដាប់​ទៅដោយ​ដាវ​សា​ម៉ូ​រ៉ៃ ២​ដើម ជិះ​ម៉ូតូ​២​គ្រឿង​មក ចំណែក​ក្រុម​១​ទៀត​មាន​គ្នា​១៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង កាន់​ផ្គាក់ ១ បើកឆាក​ប្រយុទ្ធ​ស៊ី​សាច់​ហុតឈាម​គ្នា​យ៉ាង​សាហាវ ក្នុង​នោះគេ​បានឮ​សម្រេក​ស្រី​ម្នាក់​យ៉ាងខ្លាំងៗ​ថា​ពួក​អែង​កាប់ៗ​ទៅ ហើយ​ក៏មាន​ដុំថ្ម​គប់​ដាក់គ្នា មាន​ទាំង​ជើងម៉ា ដប់​ស្រា ហើយ​នាំគ្នា​រួច​រត់​ចូល​ហាង​លក់​បបរស​យ៉ាង​សាហាវ​បណ្តាល​ឲ្យ​របួស​មនុស្ស​ម្នាក់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​សិរីសោភ័ណ និង​ខូច​ម៉ូតូ​៣​គ្រឿង​មួយសន្ទុះ​ក្រោយមក ​ទាំង​២​ក្រុម​ក៏​គេចខ្លួន​អស់​។

លោក​វរសេនីយ៍ឯក ស៊ី​ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ទទួលបាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ផែន​យុត្តិធម៌​និង​កម្លាំង​ប៉ុស្តិ៍​ព្រះ​ពន្លា ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ វាយ​កាប់​ចាក់​គ្នា​បាន​ចំនួន​១៤​នាក់ ក្នុង​នោះ​ឃាត់ខ្លួន​ម្ចាស់​ហាង​២​នាក់ សរុប​១៦​នាក់​ស្រី​១​នាក់។

លោក​វរសេនីយ៍ឯក ស៊ីឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ជនសង្ស័យ​ទាំង​១៦​នាក់​នោះ​ក្រុម​ទី​១/​មានឈ្មោះ សែម​ ជី​អី ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២./​ឈ្មោះ​វិ​ន​សិលា ប្រុស អាយុ​១៨​ឆ្នាំ ៣/​ឈ្មោះ​ផល​សំណាង ប្រុស​អាយុ​១៨​ឆ្នាំ ៤/​ឈ្មោះ​ស្រី​បូ​ខៀវ ប្រុស អាយុ​២៣​ឆ្នាំ ទាំង​៤​នាក់​មក​ស្នាក់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជិះ​ម៉ូតូ​២​គ្រឿង ចំណែក​ក្រុមទី​២​ឈ្មោះ​១/​ប្រាក់​សំបូ ប្រុស អាយុ​១៧​ឆ្នាំ ២/​ឈ្មោះ​ស្រួយ​ទេព​ពន្លឺ ប្រុស អាយុ​១៥​ឆ្នាំ ៣/​ឈ្មោះ​បុ​ត​សុ​ពី​ន ប្រុស​អាយុ​១៧​ឆ្នាំ ៤/​ឈ្មោះថា​សុធា ប្រុស អាយុ​១៧​ឆ្នាំ ៥/​ឈ្មោះ​ទូច​សំណាង ប្រុស អាយុ​២០​ឆ្នាំ ៦/​ឈ្មោះ​ហួត​គឹម​ឡេង​ប្រុស​អាយុ​២៤​ឆ្នាំ ៧/​ឈ្មោះ ហៃ​ខាវ ប្រុស អាយុ​១៧​ឆ្នាំ ៨/​ឈ្មោះ​រួមសុខ​ខេង ប្រុស​អាយុ​២២​ឆ្នាំ ៩/​ឈ្មោះ​ហួត​ហេង ប្រុស​អាយុ​១៨​ឆ្នាំ ១០/​ឈ្មោះ​កៅ​សំណាង​ប្រុស​អាយុ​១៥​ឆ្នាំ​  ១១/​ឈ្មោះ​ហួរ ប្រុស អាយុ ១៩​ឆ្នាំ ១២/​ឈ្មោះ​លី​សេង ប្រុស​អាយ​៤៣​ម្ចាស់​ហាង​លក់​ប​បស សក់វែង ១៣/​ឈ្មោះ​លី​ឆេង ស្រី​អាយុ​៣១​ឆ្នាំ ម្ចាស់​ហាង​លក់​ស្រា​ក្រឡុក​ចូលរួម​ស្រែក​ឲ្យ​គេ​កាប់​គ្នា​។​ទាំង​១៣​នាក់​រស់នៅ​ក្រុង​សិរីសោភ័ណ​។

លោក​វរសេនីយ៍ឯក ស៊ី​ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា​ ក្រោយពី​សួរ​នាំ​និង​ធ្វើ​កំណត់ហេតុ​ហើយ​ជនសង្ស័យ​ទាំង​១៦​នាក់​នៅ​រសៀល​ម៉ោង​៣​រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត។

ជនសង្ស័យ​ទាំង​១៦​នាក់​នេះ ​ដោយមាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ ធ្វើ​កំណត់ហេតុ​និង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃ ទី​៨ ខែកញ្ញា ឆ្នាំ២០២៣ ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣១ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម