សន្តិសុខសង្គម
ចុះឆែកឆេរទីតាំងទទួលបញ្ចាំ បង់រំលស់រកឃើញទីតាំងមួយសង្ស័យពាក់ព័ន្ធបទល្មើស
កាលពីរសៀលថ្ងៃទី ០៧ ខែកញ្ញា កម្លាំងចម្រុះនៃគណៈបញ្ជាការកងឯកភាពក្រុងបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងទទូលទិញ លក់ និងបញ្ចាំទ្រព្យសម្បត្តិក្នុងក្រុងបាត់ដំបងដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត និង លោក ទុត វិនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្នុងនោះមានទីតាំងមួយ ស្ថិតនៅភូមិទំនប់ សង្កាត់ក្ដុលដូនទាវ ត្រូវបានមន្ត្រីជំនាញឆែកឆេររកឃើញមានម៉ូតូចំនួន ០៧ គ្រឿង សង្ស័យទទូលទិញឬទទូលបញ្ចាំដោយមិនស្របច្បាប់ ហើយត្រូវបានដកហូតជាបណ្ដោះអាសន្ន ដើម្បីទុកឲ្យជំនាញត្រូតពិនិត្យ និងសួរនាំធ្វើការស្រាវជ្រាវតាមនីតិវិធី។
លោក ធូ ភា អភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចប្រតិបត្តិការពិនិត្យឆែកឆេររកច្បាប់ទម្លាប់នៅតាមទីតាំងហាងទិញលក់ ទទូលបញ្ចាំ ឬ បង់រំលស់នេះជាការចូលរួមទប់ស្កាត់បទល្មើសចោរលួចចោរឆក់ ចោរប្លន់ និងពង្រឹងបន្ថែមលើសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន។
ការចុះពង្រឹងខាងលើនេះ គឺមានគោលបំណងកំណត់នូវវិធានការជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងអាជីវកម្ម ដើម្បីកែលំអនិងតំរង់ទិសដល់ប្រតិបត្តិការអាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ងាយស្រួលដល់ការគ្រប់គ្រងនិងកាត់បន្ថយបាននូវហានិភ័យមួយចំនួន ដែលអាចកើតមានឡើងជាយថាហេតុ តាមរយះការត្រួតពិនិត្យការពារអំពើចោរកម្មទ្រព្យសម្បត្តិ ហើយបង្កើនភាពជឿទុកចិត្តដល់អតិថិជន អាជីវករ និងអ្នកទិញទ្រព្យពីន្លែងអាជីវកម្មនោះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់