Connect with us

សន្តិសុខសង្គម

ភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត ប្រគល់កាបូបមានវត្ថុមានតម្លៃមួយចំនួន ជូនភ្ញៀវវិញ

បានផុស

នៅ

ភ្នាក់ងារទេសចរណ៍ប្រចាំការនៅគោលដៅប្រាសាទអង្គរវត្ត បានប្រទះឃើញការបូបរបស់ភ្ញៀវដែលបានភ្លេច និងបានរក្សាទុកប្រគល់ជូនម្ចាស់ដើមវិញ។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោង ១១ និង៥១នាទីថ្ងៃត្រង់ ក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទអង្គរ បានប្រទះឃើញកាបូបស្ពាយចំហៀងពណ៌ខ្មៅមួយ ដែលភ្ញៀវទេចរបានភ្លេច នៅចំណុចលើរានហាល លុះប្រហែល ៣៥នាទីក្រោយមក ម្ចាស់កាបូបជាជនជាតិខ្មែរ ភេទស្រីម្នាក់ ឈ្មោះ ហុង ស្រីអូន រស់នៅភូមិរលៀក ឃុំតាអូ ស្រុកគិរីវង់ខេត្តតាកែវ ដែលជាម្ចាស់កាបូបបានមករកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកាបូបនោះមាន៖ លុយខ្មែរ ចំនួន ៦០ ០០០រៀល លុយ វៀតណាម ១៩៥០០ដុង លុយឡាវ ១០០០គីបឡាវ លុយដុល្លារ ២ដុល្លារ កាតធនាគារ៣ អត្តសញ្ញាណប័ណ្ណមួយ កាត AEON មួយ កាត បសស. មួយ កាតធានារ៉ាប់រងមួយ និងទូរស័ព្ទ iphone១១ promax មួយគ្រឿង។

ដោយពិនិត្យឃើញថា ពិតជាកាបូបរបស់គាត់ និងមិនមានការបាត់បង់ហើយ ក្រុមភ្នាក់ងារបានសហការជាមួយក្រុមការងារសណ្ដាប់ធ្នាប់ និងនគរបាលបេតិកភណ្ឌ បានធ្វើការប្រគល់ជូនភ្ញៀវទេសចរវិញ នៅវេលាម៉ោង ១២ និង៣០នាទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ៩ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៤២ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម