សន្តិសុខសង្គម
បុរសម្នាក់បង្ខំឱ្យមិត្តស្រីផ្ទេរលុយជាង ២ ពាន់បាត ចូលក្នុងគណីរបស់ខ្លួន ហើយប្រើហិង្សា
បុរសជនជាតិថៃម្នាក់មករស់ក្នុងស្រុកខ្មែរបានបង្ខំឱ្យសង្សារផ្ទេរប្រាក់ជាង ២ ពាន់បាតចូលក្នុងគណនីរបស់ខ្លួន ហើយបានអូសបង្ខំឲ្យសង្សាចូលក្នុងបន្ទប់ឲ្យលេងប្រដាប់ភេទខ្លួនហើយបានយកដបទឹកសុទ្ធញាត់ចូលទ្វារមាសបណ្តាលឲ្យសង្សាខ្លួនរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលម៉ោង ២ ថ្ងៃទី ៥ ខែកញ្ញា នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នារីជនរងគ្រោះ ឈ្មោះ អាំងថុង ភីយ៉ាផន អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរត់ទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថក្រុង ក្រោយពីទទួលបានព័ត៌មានហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យបាននៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីសួនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យមាន ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យ និងជនរងគ្រោះជាសង្សា និងគ្នារស់នៅជាមួយគ្នា ជិត១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុនោះ ទាំង២នាក់បានមកផឹកស៊ីនៅកន្លែង១ ស្រាប់តែឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយបាននាំគ្នាជិះម៉ូតូកង់បីទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេពេលនោះ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ ចូលក្នុងបន្ទប់ ហេីយបានបង្ខំជនរងគ្រោះឲ្យផ្ទេរប្រាក់ចំនួន ២.០២៩ បាត ទៅក្នុងគណនីរបស់ខ្លួន ហេីយបានបង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ហើយឲ្យលេងប្រដាប់ភេទរបស់ខ្លួនទៀត ស្របពេលនោះដែរជនសង្ស័យបាន យកដបទឹកសុទ្ធញាត់ចូលទ្វាមាសជនរងគ្រោះបណ្តាលរងរបួសហូរឈាមរបួសធ្ងន់ពេលនោះជនសង្ស័យបានចូលបន្ទប់ទឹក ជនរងគ្រោះបានត់ចេញពីបន្ទប់ទាំងអាក្រាតកាយ ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ពេលនោះអ្នកជួលជាប់បន្ទប់គ្នាជាជនជាតិថៃ បានជួយហើយបានយកសម្លៀកបំពាក់ឲ្យជនរងគ្រោះ ស្លៀកពាក់បាន បញ្ជូនជនរងគ្រោះទៅសំរាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃបាន២ថ្ងៃ ទើបត្រលប់មកវិញ ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។

លោវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?