សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេសម្នាក់ករណីបន្លំលួចលុយពីភ្នាក់ងារវីង៥០០ដុល្លារ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនបរទេសម្នាក់ក្រោយធ្វើសកម្មភាពបន្លំលួចលុយពីកន្លែងភ្នាក់ងារវីងមួយកន្លែងអស់ចំនួន៥០០ដុល្លារ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ PAHANGEH MORTEZA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអឺរ៉ង់ មានលិខិតឆ្លងដែន(ថតចម្លង) លេខN97160321 ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ជនរងគ្រោះ ឈ្មោះសិត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្ទះWing វេរលុយ ស្នាក់នៅផ្ទះ៣៤E1 ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចបានរកឃើញ កាបូបស្ពាយពណ៍ខ្មៅចំនួន១ក្នុងកាបូបមាន ប័ណ្ណបើកបររថយន្តរបស់ជនសង្ស័យមួយច្បាប់ ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៍ខ្មៅ លុយខ្មែរចំនួន១០,០០០,០០០៛ (ដប់លានរៀល) លុយដុល្លារចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច) លុយឥណ្ឌូនេស៊ីចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ (ចាប់យកពីជនសង្ស័យរូបនេះ) ក្នុងនោះសមត្ថកិច្ចបានធ្វើការប្រគល់លុយចំនួន៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) ដែលធ្វើការចាប់យកពីជនសង្ស័យរូបនេះជូនទៅឲ្យជនរងគ្រោះវិញតាមការស្នើសុំ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ