Connect with us

សន្តិសុខសង្គម

សកម្មជន LDP ផ្ដើមការជួបជុំឡើងវិញ ខណៈអាជ្ញាធរខេត្តសៀមរាបជំរុញឱ្យសមត្ថកិច្ចរឹតបន្តឹង

បានផុស

នៅ

នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣នេះ មានធ្វើកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុក មានការពាក់ព័ន្ធផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាក់ ណេរ៉ុន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ស្ថាប័នអង្គភាព ដែលប្រចាំការនៅតំបន់ភ្នំគូលែន ភូមិថ្មជល់ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីកន្លែងការប្រមូលផ្តុំអ្នកគាំទ្រ និងសកម្មជនមកពីបណ្តារាជធានី ខេត្ត របស់គណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យនៅចំណុចចំការរបស់លោក ខឹម វាសនា ដោយបានគ្រប់គ្រងបានល្អ នូវរាល់សកម្មភាពនៃការចេញចូលរបស់សកម្មជនទាំងនោះ។

លោកបានបន្តទៀតថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក ក្រុមអ្នកគាំទ្រ និងសកម្មជន LDP បានធ្វើសកម្មភាព ក្នុងការប្រមូលផ្តុំគ្នា នៅក្នុងភូមិសាស្ត្រ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដង។

លោកបានបន្តទៀតថា រាល់សកម្មភាពទាំងនេះ ជាសកម្មភាពបង្កនូវភាពអាណាធិបតេយ្យ ដែលបង្កឲ្យមានភាពអសន្តិសុខនៅ ក្នុងមូលដ្ឋាន និង សង្គម ដូចគ្នានឺងការប្រមូលផ្តុំនៅចំណុចចំការ របស់លោក ខឹម វាសនា កន្លងមក។ លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានជឿងប់ទៅ តាមការឃោសនារបស់លោក ខឹម វាសនា ដែលនៅសេសសល់ប្រមាណជា ៣០០នាក់ មិនព្រមចាកចេញពីដីចំការ១២ហិកតា ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដីចំការនោះ បានកំពុងរុករានទន្ទ្រានយកដីប្រជាពលរដ្ឋនៅជាប់តំបន់នោះទៀតផង ។

ក្នុងនោះដែរលោក នាក់ ណេរ៉ុន ក៏បានជំរុញ និងដាក់នូវវិធានការមួយចំនួន ដល់អាជ្ញាធរស្រុក កងកម្លាំងទាំងអស់ ត្រូវ អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បរក្សាការពារសន្តិសុខសណ្តាប់​ធ្នាប់ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹង និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

កត្តាសំខាន់ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវធ្វើការអនុវត្តជាបន្ទាន់នោះ លើការត្រួតពិនិត្យចំពោះគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ធ្វើការជួបជុំគ្នានេះ មានបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានទៅតាមផ្លូវច្បាប់ដែរឬទេ។

តែចំពោះការជួបជុំគ្មានសុំការអនុញ្ញាតពីអាជ្ញាធរនោះ គឺដាច់ខាតមិនឲ្យមានការប្រមូលផ្តុំនេះឡើយ ហើយបើមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងសុខាភិបាលដាក់ចេញវិធានការការពារនិងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម