សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនអ្នកបង្កើតអាខោនTelegram ក្លែងក្លាយរបស់ស្នងការខេត្តកណ្ដាល
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ដាក់ពន្ធនាគារខេត្តកណ្ដាល ពាក់ព័ន្ធករណីឆបោក។
ជនសង្ស័យមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបង្កើតអាខោន Telegram ក្លែងក្លាយបន្លំខ្លួនជាឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានផ្ញើសារខ្ចីប្រាក់ពីអភិបាលខេត្តកណ្ដាល។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រកាសជាសាធារណៈថា មានជនសង្ស័យបានបង្កើត Acc Telegram ក្លែងក្លាយ ដោយយករូបលោកទៅដាក់ដើម្បីឆាតខ្ចីលុយពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ជនសង្ស័យបានបង្កើតអាខោន Telegram ក្លែងក្លាយហើយបានផ្ញើសារទៅខ្ចីប្រាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចំនួន៥ពាន់ដុល្លារ ដោយលើកហេតុផលថា ខ្វះខាតថវិកាមើលជំងឺម្ដាយក្មេក។
តាមសំណេររបស់ជនសង្ស័យដែលផ្ញើទៅលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសរសេរថា «ខ្ញុំបាទឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមគោរពឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ខ្ញុំបាទមានការខ្វះខាតថវិកាមើលជំងឺម្ដាយក្មេកខ្ញុំមិនដឹងថាទៅរកឯណា មានតែសម្រេចចិត្តសុំខ្ចីលុយឯកឧត្តមចំនួន 5.000 ដុល្លារសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញ សុំឯកឧត្តមជួយដល់ខ្ញុំផង ខ្ញុំខ្ចីនេះដើម្បីយកទៅមើលជំងឺម្ដាយក្មេកខ្ញុំគាត់ឈឺ សុំឯកឧត្តមជួយខ្ញុំម្ដងមក ខ្ញុំឱ្យខ្ញុំសុំទោសផងឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ដោយសារខ្ញុំខ្វះខាតបន្តិចបន្តួចទើបសម្រេចចិត្តសុំខ្ចីឯកឧត្តមសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញគ្រប់ចំនួន តើឯកឧត្តមយកការប្រាក់ពីខ្ញុំប៉ុន្មានដែរឱ្យខ្ញុំបាទសុំទោសផងឯកឧត្តមបើខ្ញុំខុសឆ្គងអ្វីសុំឯកឧត្តមអត់ទោសដល់ខ្ញុំផង»។ លេខគណនេយ្យ ABA របស់ម៉ែក្មេកខ្ញុំ003 241 803៕
អត្ថបទ៖ សុខុម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ