Connect with us

សន្តិសុខសង្គម

អ្នកមានបញ្ហាដីធ្លីម្នាក់ អរគុណសម្ដេច​ ហ៊ុន ម៉ាណែត ដែលជួយរកយុត្តិធម៌ឱ្យ

បានផុស

នៅ

អ្នកមានបញ្ហាដីធ្លីម្នាក់ ឈ្មោះថា អ៊ុត គីមអេង រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​​ បានសរសេរលើគណនីហ្វេសប៊ុកមានឈ្មោះថា OT Thailand ដើម្បីជាជាការអរគុណដល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ដែលបានជួយដោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន ដោយត្រូវបានអតីតស្មៀនឃុំ និង អនុប្រធានភូមិឃុបឃិតគ្នា បំពានយកទៅលក់បន្ត ក្រោយម្ដាយរបស់អ្នកស្រីបានស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរនៃការរកយុត្តិធម៌លើបញ្ហាដីធ្លីនេះ គឺតាមរយៈលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ចុះដោះស្រាយបញ្ហាដីធ្លីនេះ ​ដែលជាបញ្ហាទំនាស់មួយនៅក្នុងចំណោមរឿង២១ករណី​ នៅឃុំអូរបីជាន់។

ជាមួយគ្នានេះ អ្នកស្រី អ៊ុត គីមអេង ក៏បានអរគុណដល់សម្ដេច ហ៊ុន ម៉ាណែត និង លោក ប៉ាន់ ខែមប៊ុនថន ដែលបានជួយរកយុត្តិធម៌ជូនអ្នកស្រី។

តាមរយៈគណនីហ្វេសប៊ុក OT Thailand “នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចំងាយបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជាសូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម