សន្តិសុខសង្គម
តុលាការកំពុងកាត់ទោសអតីតអគ្គនាយករងអាកាសចរណ៍សុីវិលដកកាំភ្លើងគំរាមក្មេង
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងកាត់ទោសអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក បែល វ៉ាន់ដែត ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។

លោក សេង លៀង ចៅក្រមជំនុំជំរះបានប្រកាសថា តុលាការបានចោទប្រកាន់លោក បែល វ៉ាន់ដេត ពីបទ «កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត និងបទ គំរាមកំហែងថានឹងសម្លាប់»។ ក្នុងសវនាការជនជាប់ចោទបានសារភាពនូវកំហុសរបស់ខ្លួន ហើយសុំអោយតុលាការបន្ធូបន្ថយទោស។ តុលាការបានកំណត់យកថ្ងៃទី២២ ខែកញ្ញានេះ ដើម្បីប្រកាសសាលក្រម ។
សមត្ថកិច្ចបានចាប់ខ្លួនលោក បែល វ៉ាន់ដេត សាជាថ្មីកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនលោក បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំតាមមាត្រា១៩៥ និងមាត្រា ១៩៦ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារក្រោយពីជននេះមិនបានគោរពកាតព្វកិច្ចដែល ហាមទៅគំរាមកំហែង ឬទៅបរិវេណលំនៅឋានរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី។
ការចាប់ខ្លួនឡើងវិញនេះ បន្ទាប់ពីសម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងយុត្តិធម៌ និងតុលាការត្រូវចាត់វិធានការឡើងវិញចំពោះមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលលោក បែល វ៉ាន់ដែត ដែលបានប្រើប្រាស់កាំភ្លើងគំរាមបាញ់សម្លាប់យុវជនម្នាក់ បន្ទាប់ពីតុលាការបានដោះលែងមន្ត្រីរូបនោះឱ្យនៅក្រៅឃុំ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា បានដោះលែងលោក បែល វ៉ាន់ដែត ឱ្យនៅក្រ ឃុំបន្ទាប់ពីមន្ត្រីរូបនេះត្រូវបានចោទប្រកាន់កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៣ ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទគំរាមកំហែងថានឹងសម្លាប់»។
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ដើម្បីបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ចេញពីតួនាទីជា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ