សន្តិសុខសង្គម
បាក់លូចូលទន្លេបាសាក់ បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋ
ប្រពន្ធ័លូរបស់មន្ទីរសាធាណការរាជធានីភ្នំពេញបានរងការបាក់ស្រុតចូលទៅក្នុងទន្លេបាសាក់ដែលអាចប្រឈមរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលសាងសង់នៅក្បែកន្លែងកើតហេតុ។

លោក ជូ វ៉ាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី ១៤ ខែកញ្ញានេះទីតាំងលូបង្ហូរទឹកដែលបានបាក់ស្រុតចូលទៅក្នុងទន្លេនេះគឺស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា។ លូដែលបានស្រុតចុះទៅក្នុងទន្លេបាសាក់នេះមានមុខកាត់១ម៉ែត្រ។
លោក ជូ វ៉ាន់នី បានបន្តថា បន្ទាប់ពីមានហេតុការណ៍បាក់ស្រុតប្រពន្ធ័លូចូលទៅក្នុងទន្លេបាសាក់មកនោះលោក យុិន វិធី ចៅសង្កាត់ច្បារអំពៅទី២បានចុះទៅពិនិត្យផ្ទាល់រួមទាំងមន្ត្រីជំនាញមកពីសាលារាជធានីភ្នំពេញនិងមន្ត្រីសាលាខណ្ឌច្បារអំពៅដើម្បីពិនិត្យពីស្ថានភាពនៃការបាក់ស្រុតព្រោះវាអាចរាលដាលដល់ដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ទាក់ទិនទៅនឹងការបាក់ស្រុតនេះដែរ លោក យុិន វុធ បានបញ្ជាក់ថា ពីដូនតាមកគឺដីតំបន់ច្រាំងបាក់នេះគឺបានបាក់ជារៀងរាល់ឆ្នាំហើយបើទំហ៊ុដីដែលទឹកដីសង្កាត់ច្បារអំពៅទី២បានបាក់រហូតមកដែលដីពីដើមមកស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្របច្ចុប្បន្ននេះដែលគ្រប់គ្រងដោយសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ទោះជាយ៉ាងណាក៏លោក ចៅសង្កាត់បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្បែរតំបន់បាក់ស្រុតសូមមេត្តាប្រុងប្រយត្ន័ព្រោះងាយគ្រោះថ្នាក់ដល់អាយុជីវិតពេលបាក់ច្រាំងពេលយប់៕


អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ