Connect with us

សន្តិសុខសង្គម

អាណាព្យាបាលសិស្សដែលត្រូវសិស្សមួយក្រុមវាយធ្វើបាបនៅសាលាបាក់ទូក រៀបរាប់ពីសាច់រឿង និងគ្រោងដាក់ពាក្យបណ្ដឹង

បានផុស

នៅ

យុវតីជាសិស្សវិទ្យាល័យថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ម្នាក់ត្រូវបានក្រុមយុវតីមួយក្រុមមានគ្នា៧ទៅ៨នាក់នាំគ្នាព្រួត វាយ និងគំរាមរហូតខ្លាចលែងហ៊ានទៅរៀនអស់ជាងមួយខែ និងលាក់រឿងនេះជិតមិនអោយអ្នកផ្ទះដឹងឡេីយ។ រហូតដល់គ្រូបន្ទុកថ្នាក់ទំនាក់ទំនងមកសួរអាណាព្យាបាលបាត់ប្អូនស្រីមិនដែរឃេីញទៅរៀនទេីបពួកគាត់ជាអាណាព្យាបាល​កេីតការសង្ស័យ ក៏តាមដាន និងយកទូរស័ព្ទប្អូនស្រីមកឆែកមេីលក៏ឃេីញវីដេអូរប្អូនស្រីត្រូវមិត្តរួមថ្នាក់ និងអ្នករៀនជាប់បន្ទប់នាំគ្នាគំរាម និងវាយធ្វើបាបរាល់ថ្ងៃ ហេីយថតវីដេអូបង្អួតគេទៀតធ្វើអោយគាត់ជាអាណាព្យាបាលអាណិតកូនស្រក់ ទឹកភ្នែកដោយមិនដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសាច់ញាតិយុវតីរងគ្រោះសុំមិនប្រាប់អត្តសញ្ញាណ យុវតីរងគ្រោះបានប្រាប់ក្រុមការងារតាមរយៈទូរស័ព្ទអោយដឹងថា យុវតីរងគ្រោះមានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ (សុំមិនប្រាប់លេខបន្ទប់) នៃវិទ្យាល័យបាក់ទូកស្នាក់នៅម្តុំផ្សារអូរឫស្សី។ យោងតាមចម្លើយកុមារីរងគ្រោះបានប្រាប់អាណាព្យាបាលអោយដឹងថា រូបគេមានមិត្តភ័ក្ដិ៣នាក់ ក្នុងនោះមាន មិត្តភ័ក្ដិម្នាក់មានជម្លោះពាក្យសម្ដីជាមួយក្រុមក្មេងទំនើងទាំងនោះ រឿងនិយាយដេីមគ្នា។ ប៉ុន្តែក្រុមក្មេងទាំងនោះមិនដែរ ហ៊ានរករឿង និងឈ្លោះជាមួយមិត្តភ័ក្ដិគេម្នាក់នោះទេ ព្រោះនាងកាចបែរជាមករករឿងរូបនាង និងមិត្តភ័ក្ដិម្នាក់ទៀតជំនួសទៅវិញ។

ចម្លើយកុមារីបានប្រាប់ទៅអាណាព្យាបាលបន្តថា ក្រុមក្មេងទាំងនោះបានព្រួតវាយ និងទះកំផ្លៀងរូបគេ និងមិត្តភ័ក្ដិម្នាក់ ទៀតច្រើនលេីកច្រើនសារមកហេីយ និងធ្លាប់យកជេីងជាន់ក្បាលពួកគេទៀតផងថែមទាំងថតសកម្មភាពទាំងនោះទុកបង្អួតមិត្តភក្ដិផ្សេងទៀតផង ហើយវីដេអូនេះដែរ រូបគេបានពីមិត្តភក្តិផ្ញើមកអោយរូបនាង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបាន គំរាមពួកនាងមិនអោយប្រាប់អ្នកគ្រូលោកគ្រូ និងអាណាព្យាបាលឡេីយបេីហ៊ានប្រាប់រូបគេនឹងតាមរករឿងពួកនាងរហូត។

ដោយសារតែខ្លាចពាក្យគំរាម ទេីបនាងលាក់រឿងនេះទុករហូតពេលទៅសាលា រូបនាង និងមិត្តភក្ដិមិនហ៊ានចូលរៀន ព្រោះខ្លាចពួកគេធ្វើបាប។ ហើយរឿងនេះកេីតឡេីងជាងមួយខែទៅហើយ និងទេីបតែបែកធ្លាយកាលពីយប់ថ្ងៃទី១៣ ពេលដែលអាណាព្យាបាលយុវតីរងគ្រោះយកទូរស័ព្ទនាងមកឆែកឃេីញ និងសួរនាំទេីបនាងហ៊ាននិយាយការពិត។

ចំពោះរឿងនេះ អាណាព្យាបាលយុវតីរងគ្រោះបានបញ្ជាក់ថា ពួកគាត់នឹងប្រមូលភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលវាលវង់ ដេីម្បីអោយសមត្ថកិច្ចជំនាញមានវិធានការចំពោះក្រុមក្មេងទាំងនោះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៩ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១៣ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១៥ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១៥ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម