សន្តិសុខសង្គម
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនស្ដ្រីជាជនដៃដល់ម្នាក់ ក្នុងករណីប្លន់យកប្រាក់ជាង៤០លានរៀលពីប្អូនថ្លៃស្រីខ្លួនឯង បណ្ដាលឲ្យស្ត្រីរងគ្រោះរបួសធ្ងន់ និងកូនអាយុជាងមួយខួបស្លាប់។
ករណីប្លន់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមការឲ្យដឹងពីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឌិន ស្រីអូន អាយុ៣២ឆ្នាំ ភេទស្រី រស់នៅភូមិជីគរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ ឈ្មោះ ជា ស្ថាបនា អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជាប្អូនថ្លៃរបស់ជនដៃដល់។ និងកូនរបស់ជនរងគ្រោះឈ្មោះ ថេត សុភ័ក្ត្រ ភេទប្រុស អាយុ១ឆ្នាំ៨ខែ ត្រូវបានសម្លាប់ដាក់ក្នុងអាងទឹក។

តាមចម្លើយសារភាពរបស់ជនដៃដល់បានឲ្យដឹងថា មុនពេលកើតហេតុគេបានគោះទ្វារហៅជនរងគ្រោះឲ្យបើកទ្វារឲ្យខ្លួនដើម្បីសុំបត់ជើង រួចចូលទៅធ្វើសកម្មភាពប្លន់ចាក់ទៅលើស្ត្រីរងគ្រោះតែម្តង ហើយឈានទៅច្របាច់ ក កូនជនរងគ្រោះ យកទៅបោះក្នុងអាងទឹកខាងក្រោយផ្ទះ និងបានយកលុយបានជាង៤០លានរៀលទៀតផង។ ជនដៃដល់បន្ថែមថា លុះព្រឹកឡើងមានការភ្ញាក់ផ្អើល តែខ្លួនធ្វើជាមិនដឹងរឿងក៏ចូលរួមមកមើលហេតុការណ៍នេះដែរ តែត្រូវកម្លាំងឃាត់ខ្លួន។
នគរបាលបានឲ្យដឹងទៀតថា តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា សកម្មភាពនេះខ្លួនបានរៀបផែនការជាមួយឈ្មោះ ឆៃ ឡេង រយៈពេល៤ថ្ងៃហើយមុននឹងធ្វើសកម្មភាពប្លន់នេះ។
បើតាមចម្លើយពីក្រុមគ្រួសាររងគ្រោះបានឲ្យដឹងដែរថា ជនសង្ស័យត្រូវជាបងថ្លៃនេះ ធ្លាប់មានការអាក់អន់ចិត្តគ្នារឿងលុយកាក់ដែរ ហើយមិននឹកស្មានថា ឈានដល់ករណីបែបនេះកើតឡើងនោះទេ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម៕
អត្ថបទ៖ សាន វិឡែម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ