Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចាប់រថយន្តដឹកដីដែលបំផ្លាញផ្លូវបេតុង និងគំរបលូ

បានផុស

នៅ

រថយន្តដឹកដីចំនួន ៥ គ្រឿងត្រូវបានសាលាសង្កាត់ច្បារអំពៅទី២ ចាប់ឃាត់ទុកបន្ទាប់ពីដឹងថា រថយន្តខាងលើបានបំផ្លាញផ្លូវចាក់ក្រាលបេតុងថែមទាំងគំរបលូជាទ្រព្យសម្បតិរបស់រដ្ឋ។

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងនាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា រថយន្តដឹកដីទាំង៥គ្រឿងនេះបានបើកបរដឹកដីទៅចាក់ក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយបំផ្លាញផ្លូវចាក់ក្រាលបេតុងថែមទាំងគំរបលូទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំនួយការបានបន្តថា ការចាប់រថយន្តនេះគឺដើម្បីឲ្យម្ចាស់រថយន្តចេញថ្លៃខូចខាតផ្លូវ និងគំរបលូជាមួយផ្នែកជំនាញនៃការិយាល័យសាធារណការខណ្ឌច្បារអំពៅដោយរថយន្តទាំង៥គ្រឿងកំពុងរក្សាទុកនៅក្នុងវត្តច្បារអំពៅ។

តាមប្រសាសន៍លោក យុិន វិធី ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ផ្លូវចាក់ក្រាលបេតុងនេះគឺសាលាខណ្ឌច្បារអំពៅបានស្ថាបនាសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋលោកបានធ្វើដំណើរប៉ុន្តែបានរងការបំផ្លាញដោយរថយន្តដឹកដីដែលដឹកធ្ងន់ពេក។

ទោះជាយ៉ាងណាក៏រង់ចាំមើលផ្នែកជំនាញរបស់សាលាខណ្ឌជាអ្នកដោះស្រាយសំណងជាមួយម្ចាស់រថយន្តដឹកដីទាំង៥គ្រឿងនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម