សន្តិសុខសង្គម
អភិបាលខេត្តកែប ដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកដំណាក់ចង្អើរ វាយកម្ទេចរបងថ្ម សាងសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោល
កែប ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាឲ្យ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរដឹកនាំកងកម្លាំង មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះរុះរើនិងវាយកម្ទេចរបងថ្មដែលសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលចោលវិញ ដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប បន្ទាប់ពីបានទទួលបណ្តាញព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោកអភិបាលខេត្តកែបបានឲ្យលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមកាងារនិងមន្ត្រីជំនាញចុះទៅត្រួតពិនិត្យដល់ទីតាំងដែលធ្វើរបងថ្មរឹងមាំរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលមួយកន្លែង កាលពីថ្ងៃទី១៤ ខែកញា ឆ្នាំ២០២៣ម្សិលមិញ នៅតាមបណ្តោយឆ្នេរសមុទ្រអង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយលោក ឆាង ឆៃ អភិបាលស្រុក បានត្រួតពិនិត្យផ្ទាល់ ពិតជាមានករណីធ្វើរបងថ្មរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលដូចសារព័ត៌មានចុះផ្សព្វផ្សាយជាបន្តបន្ទាប់មកនោះពិតប្រាកដមែន។

លោក ឆាង ឆៃ អភិបាលស្រុកក៏បានចាត់វិធានការភ្លាមៗ ហៅលោក លឹម ហ៊ត ដែលជាតំណាងឱ្យម្ចាស់ការដ្ឋានសំណងខាងលើ ចូលខ្លួនធ្វើកិច្ចសន្យារុះរើចេញវិញដោយឥតលក្ខខណ្ឌដោយខ្លួនឯងនៅរសៀលថ្ងៃទី ១៥ ខែកញានេះ នូវសំណង់របងថ្ម ដែលបានសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលជាសម្បត្តិរបស់រដ្ឋវិញ។

ផ្អែកតាមកិច្ចសន្យា ស្តីពីការរុះរើវាយកម្ទេចសំណង់របងថ្ម ដែលបានសាងសង់ចូលដីចំណីសមុទ្រអង្កោលចោលដោយឥតមានលក្ខខណ្ឌ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា លោក លឹម ហ៊ត ជាអ្នកតំណាងឱ្យម្ចាស់សំណង់មានទីលំនៅបច្ចុប្បន្ននៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានតំណាងឲ្យម្ចាស់មានលេខក្បាលដី ៣០៨ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានយល់ព្រមហៅកម្មករមកវាយកម្ទេចនិងរុះរើសំណង់របងថ្ម ដែលបានសង់រំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោលដោយខ្លួនឯងអត់មានលក្ខខណ្ឌ ហើយគ្មានការតវ៉ាចាប់ពីថ្ងៃវាយកម្ទេចនេះតទៅ។

ចំពោះម្ចាស់សំណង់ ដែលជាអ្នកមានលុយ បានសាងសង់របងថ្មរំលោភច្បាប់ថែមទាំង ល្មើសច្បាប់ពិតជាបានរំលោភចូលឆ្នេរសមុទ្រអង្កោល ប្រមាណជាង ១២ ម៉ែត្រ ចូលដីចំណីឆ្នេរសមុទ្រអង្កោលពិតប្រាកដមែន។
ជាមួយគ្នានេះដែរ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានឲ្យដឹងថា ក្រោយពីការដាក់បទបញ្ជាពីរលោកអភិបាលខេត្តកែបបានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកដំណាក់ចង្អើរដឹកនាំកងកម្លាំង និងមន្ត្រីជំនាញ តម្រូវវាយកម្ទេចនិងរុះរើសំណង់នោះចោលវិញដោយមិនមានការទាមទារសំណង ឬថ្លៃរុះរើអ្វីពីរអាជ្ញាធរនោះឡើយ៕
ដោយ ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច