Connect with us

សន្តិសុខសង្គម

អភិបាល​ខេត្ត​បាត់ដំបង​ ដាក់​ចេញ​វិធានការ ៦ ចំណុច លើកកម្ពស់សន្តិសុខសង្គម

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់ចេញ​វិធានការបន្ទាន់ ៦ ចំណុច ដើម្បីលើកកម្ពស់សន្តិសុខបង្ការ​ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកា​សចេញ​វិធានការ​ទាំង ០៦ ចំណុច​របស់លោកអភិបាលខេត្ត ដើម្បីលើកកម្ពស់សន្តិសុខសង្គម​ក្នុងនោះរួមមាន​÷

១.ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តមិនអចិន្ត្រៃយ៍តាមដងផ្លូវទូទាំងក្រុងតាមបណ្ដាស្រុក និងតាមខ្សែរបន្ទាត់ព្រំដែន​ដើម្បីបង្ក្រាប​បទល្មើស​គ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀ​នដែលជាក្ដីកង្វល់​ដ៏ធំរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។

២.ត្រួតពិនិត្យហាងបញ្ចាំ ពិសេសហាងបញ្ចាំគ្មានច្បាប់អនុញ្ញតនិងការទទួលបញ្ចាំបែបប្រពៃណីតាមភូមិឃុំ ដែលងាយនឹង​ទទួលផលចោរកម្ម ជាទីផ្សាររបស់អំពើ លួច ឆក់ ប្លន់ និងបន្តឈានដល់ការបង្ក្រាបទីតាំង​ទទួលទិញផល​ចោរកម្ម ទទួលទិញ​បំ​ណែកម៉ូតូឡាន (កាប់សាច់) នៃផលចោរកម្ម ។

៣.ប្រមូលក្មេងទំនើងគ្រប់ទីកន្លែងតាមគ្រប់រូបភាពគ្រប់ពេលវេលា​មិន​ឲ្យ​កើតមានដោយមិនលើកលែងឡើយ។

៤.ពង្រីកទីតាំងល្បាតចល័តគ្រប់ច្រកល្ហកតាមដងផ្លូវ និងតំបន់នានាដោយកំណត់មុខសញ្ញាបទល្មើសសកម្ម។

៥.បង្កើនកម្លាំងប្រចាំបញ្ជាតាមអង្គភាពនិងគោលដៅសន្តិសុខ ដោយបំពាក់សម្ភារៈសន្តិសុខគ្រប់គ្រាន់​សម្រាប់អន្តរាគមន៍គ្រប់​សភាពការណ៍កើតឡើង។

៦.បង្កើនការផ្សព្វផ្សាយអប់រំទូលំទូលាយគ្រប់មជ្ឈដ្ឋានមន្ត្រីរដ្ឋ វិស័យឯកជន​និងប្រជាពលរដ្ឋ​ឲ្យ​មានការយល់ដឹង​អំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន ដែលបានបង្កើតកញ្ចប់បទល្មើស (ឧក្រិដ្ឋកម្ម លួច ឆក់ ប្លន់ ហិង្សាសង្គម ក្មេងទំនើង អំពើ​ហិង្សាក្នុងគ្រួសារ) បង្កើតកញ្ចប់​ជំងឺ​ឆ្លង កាមរោគ ជំងឺ​ថ្លើម និងបង្កើតមនុស្សវិបល្លាស​ក្នុងសង្គម​ជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម