សន្តិសុខសង្គម
ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ ករណីលក់ដីខ្យល់
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងនគរបាលក្រុងតាខ្មៅ ខេត្តកបណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានសហការធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក ដើម្បីយកទៅឃុំខ្លួន ដោយអនុវត្តទោស២ឆ្នាំ តាមអំណាចសាលក្រមកំបាំងមុខ របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទមានឈ្មោះ ញឹម ខេមរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក មានទីលំនៅផ្ទះលេខ១៦០ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការវិនិច្ឆ័យសេចក្តី ១.ផ្តន្ទាទោសឈ្មោះ ញឹម ខេមរៈ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ.ឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះលេខ២ឃ ផ្លូវសឡា ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា និង៣៨០ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមបានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ ញឹម ខេមរៈ សងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី៖
១.ឈ្មោះ វង រតនៈ ចំនួន ៧ ៤២០ ដុល្លារអាមេរិក និងជំងឺចិត្តចំនួន៦ លានរៀល ។
២.ឈ្មោះ វង កក្កដា ចំនួន ៣ ៧៥០ ដុល្លារអាមេរិក និងជំងឺចិត្តចំនួន ៣លានរៀល ។
៣.ឈ្មោះ ប៊ិន ហោវៃឡាក់គី ចំនួន ២ ០០០ ដុល្លារអាមេរិក និងជំងឺចិត្ត ចំនួន១ លានរៀល ។ ការទាមទារលើសពីនេះត្រូវច្រានចោល ។ សម្រេចចេញបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទឈ្មោះ ញឹម ខេមរៈ ដែលជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក ដោយអនុវត្តតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំបាំងមុខជនជាប់ចោទឈ្មោះ ញឹម ខេមរៈ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ហើយបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ក្រោយឃាត់ខ្លួនសមត្តកិច្ចបាននាំជនជាប់ចោទមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ហើយបើតាមមន្ត្រីនគរបាលយុត្តិធម៍ បានចុះទៅអនុវត្តតាមអំណាចសាលក្រមនោះបញ្ជាក់ថា ជនជាប់ចោទជាអគ្គនា យកក្រុមហ៊ុន ញឹម ខេមរៈ ពាក់ពន្ធករណីលក់ដីខ្យល់ និងត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២០ ខែកញ្ញា៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ