សន្តិសុខសង្គម
ផ្ដន្ទាទោស អឿន ម៉ូលីកា ២សំណុំរឿងដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ
នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។
គួរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម២ ជាបណ្ដោះអាសន្ន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ៧០ម៉ឺនដុល្លារប្រព្រឹត្តនៅរាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូរទាត់ប្រាក់។
ជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ ២០២២ តាមដីការរបស់តុលាការ ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ