សន្តិសុខសង្គម
រដ្ឋបាលស្រុកបាទី ច្រានចោលការចុះផ្សាយរបស់ហ្វេសប៊ុកផេកមួយថា នាយករដ្ឋបាលស្រុកជាមេឧក្រិដ្ឋជនគ្រឿងញៀន
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកបាទី បានចេញសេចក្ដីបំភ្លឺ និងច្រានចោលនូវការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយ ដែលបានចោទប្រកាន់លោក ប៉ែន ជិនតុលា នាយករដ្ឋបាលសាលាស្រុកបាទី ជាមេឧក្រិដ្ឋជនគ្រឿងញៀន។

រដ្ឋបាលស្រុកលើកឡើងថា ការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់មន្ត្រីរាជការ រដ្ឋបាលស្រុកបាទី ការចុះផ្សាយដែលមានចរិកលក្ខណៈមួលបង្កាច់ និងគ្មានមូលដ្ឋានច្បាស់លាស់ធ្វើអោយមានការយល់ច្រលំ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏សូមឲ្យម្ចាស់អង្គភាពធ្វើការកែសម្រួលសារព័ត៌មាននេះឡើងវិញ។

យោងតាមការបំភ្លឺរបស់រដ្ឋបានស្រុកបាទី បានបញ្ជាក់ថា នៅក្នុងកំឡុងឆ្នាំ២០១៥ មានករណីជួញដូរគ្រឿងញៀនមួយបានកើតឡើងនៅ ក្រៅរបងសាលាបឋមសិក្សាឈើទាលជ្រុំ ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ហើយពេលនោះក៏មានកម្លាំងសមត្ថកិច្ច បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនរបស់ឈ្មោះ នី និងប្រពន្ធឈ្មោះ ឡុង ហួយ ដែលមានអាស័យដ្ឋានភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលមានលំនៅឋាននៅជាប់របងសាលាបឋមសិក្សាឈើទាលជ្រុំ។ ក្រោយមក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ សមត្ថកិច្ចបានអញ្ជើញលោក ប៉ែន ជិនតុលា អតីតនាយកសាលាបឋមសិក្សាឈើទាលជ្រុំ ដើម្បីបំភ្លឺអង្គហេតុតាមនីតិវិធីរបស់តុលាការ ក្រោយពីតុលាការរកឃើញភាពស្អាតស្អំរបស់លោក ប៉ែន ជិនតុលា តុលាការក៏បានចេញដីការសម្រេចលើកលែងការចោទប្រកាន់ លេខ១៨០៥/២០១៥ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ដែលលើកលែងការចោទប្រកាន់ចំពោះរូបលោក ដែលជាអ្នកគ្រប់គ្រងសាលាបឋមសិក្សាឈើទាលជ្រុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយឈ្មោះ «PPN អ្នកក្រនៅកម្ពុជា» បានធ្វើការចុះផ្សាយថា “ថ្មីទៀតហើយ មេជួញដូរគ្រឿងញៀននៅស្រុកបាទីកា្លយជាអ្នកធំបាត់ ប៉ែន ជិនតុលា អតីតនាយកសាលាបឋមសិក្សាឈើទាលជ្រុំ ជាមេឧក្រិដ្ឋកម្មគ្រឿងញៀន ត្រូវបានអាជ្ញាធរស្រុកចាប់ដាក់ពន្ធនាគារប្រហែលបីខែ ជននេះមានស្លាបហោះចេញពីពន្ធនាគារ ភ្លាមឡើងធំជាងមុនភ្លែត ក្លាយជានាយករដ្ឋបាលសាលាស្រុកបាទី មានឥទ្ធិពលជួញដូរគ្រឿងញៀនធំជាមុន គ្មានអ្នកណាហ៊ានប៉ះឡើយ”។

ពាក់ព័ន្ធករណីនេះ លោក ប្រាក់ វ៉ាន់ដា ទីប្រឹក្សាក្រសួងព័ត៌មាន ជាអនុប្រធានអនុគណៈកម្មការតាមដានមាតិកាផ្សាយ និងកំណត់អត្តសញ្ញាណ នៃគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០កញ្ញានេះថា ផេកឈ្មោះ “PPN អ្នកក្រនៅកម្ពុជា” មិនមានចុះបញ្ជីនៅក្រសួងព័ត៌មានទេ។ ដោយលោកបានសន្និដ្ឋានថា អាចជាផេកដែលបង្កើតឡើងដើម្បីផ្សាយវាយប្រហារតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ