Connect with us

សន្តិសុខសង្គម

អធិការរងខណ្ឌព្រែកព្នៅរត់គេច​ពីសមត្ថកិច្ចបង្រ្កាប​​គ្រឿងញៀន ធ្លាក់ពីលើអគារជាន់​ទី ​៣៧​ ដាច់ខ្លួនជាពីរកំណាត់

បានផុស

នៅ

អធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅក្នុងបន្ទប់ជាន់ទី ៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនធ្វើឱ្យរបូតដៃធ្លាក់មកខាងក្រោមស្លាប់ភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ​ ២៨ ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន​ទីលំនៅក្នុងភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច ជនសង្ស័យ​ជា​អធិការរងខណ្ឌព្រែកព្នៅបានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី ៣៧ បណ្ដាលឱ្យធ្លាក់មកដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួចដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន។

ការ​ចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ កម្លាំងសមត្ថកិច្ចបានស៊ើបអង្កេតនិងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យកំពុងស្នាក់នៅនេះ​មានបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

យោងតាមការបំភ្លឺរបស់មេសន្តិសុខអគារ ​Skyline នៅម៉ោងកើតហេតុ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀនបាន​បើក​ប្រតិបត្តិការ​បង្ក្រាបករណីគ្រឿងញៀន។ ពេលនោះជនសង្ស័យ​បានព្យាយាម​គេចឆ្លងតាមបង្អួច ក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាល​ឱ្យ​ស្លាប់​។

តាមប្រភពព័ត៌មានពីពលរដ្ឋ​ មុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោមបង្កការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង។ ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន​ដើម្បីចុះធ្វើអន្តរាគមន៍។ នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ បានធ្វើកោសល្យវិច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង និងមូលហេតុនៃការធ្លាក់ដោយ​សមត្ថកិច្ចថា ការធ្លាក់របស់ជនរងគ្រោះគឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានថវិកាបរិច្ចាគជាង៣លានដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ ៖ សិទ្ធិសេរីភាព​សហជីព​នៅ​កម្ពុជា មិន​ខ្មៅ​ដូច​អ្វី​ដែល​សង់​ត្រា​ល់​លើកឡើង​ក្នុង​របាយការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ​នោះទេ​

សេដ្ឋកិច្ច៦ ម៉ោង មុន

ទេសចរបរទេសជាង ៥២ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនជាង ៣៥% នៅឆមាសទី០១ ឆ្នាំនេះ

សន្តិសុខសង្គម៦ ម៉ោង មុន

បុគ្គល​ម្នាក់​ចេញ​មុខ​សុំ​ការ​អភ័យទោស​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​ដល់​កិត្តិយស​កង​កម្លាំង​នគរបាល​ជាតិ​

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោង​សាងសង់​ស្ពាន​មួយ​ខ្សែ​ប្រវែង ៩០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​ព្រះ​ពន្លា ចាប់​ផ្តើម​ចេញ​ជា​រូបរាង​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម