Connect with us

សន្តិសុខសង្គម

ខូចចិត្តសង្សារត្រូវបុរសផ្សេងចូលដណ្ដឹង យុវជនម្នាក់ មកលោតទឹកនៅស្ពានជ្រោយចង្វារ

បានផុស

នៅ

យុវជន​ម្នាក់ ធ្វើ​ដំណើរ​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ ដើម្បី​បញ្ចប់​ជីវិត ព្រោះ​ខូចចិត្ត​ដែល​នារី​ជា​គូសង្សារ ត្រូវ​បាន​បុរស​ផ្សេង​ចូល​ស្ដីដណ្ដឹង​រៀបការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៣ ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​របស់​យុវជន​នោះ​បាន​និយាយ​ប្រាប់​ថា រូប​គេ​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ជា​សង្សារ​រយៈពេល​មួយ​ខែ​មក​ហើយ ដោយ​សន្យា​ជាមួយ​គ្នា​ថា មិន​ទៅ​ណា​ចោល​គ្នា​នោះ​ទេ។ ប៉ុន្តែ​នារី​ជា​សង្សារ បាន​ផ្លាស់ប្ដូរ​ចិត្ត ដោយ​មាន​បុរស​ម្នាក់​ចូល​ស្ដីដណ្ដឹង ហើយ​នាង​ក៏​យល់ព្រម​រៀបការ​ជាមួយ​នឹង​បុរស​ម្នាក់​នោះ​ទៅវិញ។

យុវជន​ខាង​លើ​បន្ថែម​ថា ដោយសារ​តែ​ខ្លួន​ស្រឡាញ់​ងប់ងុល​នឹង​គេ​ពេក ទើប​ទ្រាំ​មិនបាន រហូត​សម្រេច​ចិត្ត​មក​លើ​ស្ពាន​ជ្រោយចង្វារ ដើម្បី​លោតទឹក​សម្លាប់​ខ្លួន ហើយ​សរសេរ​សំបុត្រ​មួយ​ច្បាប់ ដើម្បី​ផ្ញើ​ជូន​នារី​ជា​សង្សារ​នោះ​បាន​ឃើញ​ផង​ដែរ។ សំបុត្រ​ដែល​យុវជន​រូប​នេះ​សរសេរ បាន​រៀងរាប់​យ៉ាង​ដូច្នេះ​ថា «អូន​ហា បង​ប្រាប់​អូន​ថា បង​នឹក​អូន​ខ្លាំង​ណាស់ មិន​អាច​បំភ្លេច​បាន ហើយ​បង​ស្រលាញ់​អូន​ខ្លាំង​ទៀត​ផង កន្លងមក​យើង​សន្យា​ជាមួយគ្នា​ថា មិន​ទៅ​ណា​ចោល​គ្នា​នោះ​ទេ រយៈពេល​មួយ​ខែ​ជាង យើង​ឆ្លង​ឧបសគ្គ​ច្រើន​ណាស់។ ប៉ុន្តែ​ឥឡូវ​នេះ អូន​មាន​គេ​ចូល​ស្ដីដណ្ដឹង​ហើយ អូន​ក៏​ព្រម​យក​គេ បង​ខល​ទៅ​អូន អូន​មិន​លើក មិន​ដែល​លើក​សោះ អូន​ណាៗ បង​ស៊ីធូ​ម្នាក់​នេះ អូន​ថា បើ​អូន​មិន​បាន​បង អូន​ក៏​ព្រម​យក​គេ។ បង​លា​អូន​រហូត​ហើយ ជូនពរ​អូន និង​គេ ស្រលាញ់​គ្នា​រហូត។ ស្រី​ឈ្មោះ អូន​ណា ប្រុស​ឈ្មោះ​ស៊ីធូ»។

បើ​តាម​ប្រភព ខណៈ​យុវជន​ម្នាក់​នោះ​បម្រុង​លោត​ទឹក​សម្លាប់​ខ្លួន ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​នឹង​កម្លាំង​សមត្ថកិច្ច ធ្វើការ​ជួយ​សង្គ្រោះ​ទាន់ និង​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​ធ្វើការ​ណែនាំ ទាក់ទង​ទៅ​ក្រុម​គ្រួសារ មក​យក​យុវជន​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម