សន្តិសុខសង្គម
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទរឹបអូសរបាំងអួនជាង ៥ ពាន់ម៉ែត្រនៅស្រុកជលគីរី
សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំ២ នៃស្រុកជលគីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង ៥ ៥០០ ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្មជាតិវិញបានចំនួងជាង៨០០គីឡូ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៥ ខែកញ្ញានេះបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជាកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្ត និងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសា ស្ត្រស្រុកជលគិរី ក្រោយពីទទួលបានព័ត៌មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទពីប្រជាពលរដ្ឋល្អ។
លោកស្នងការបានបញ្ជាក់ទៀតថា តាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេ។

ជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទធំៗគ្រាក់ៗកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដ ន្ទាទោសតាមផ្លូវច្បាប់ និងក៏ត្រូវស្រាវជ្រាវមន្ត្រីជលផលពុករលួយជាខ្នងជនល្មើសផងដែរ ទើបបទល្មើសនេសាទអាច ថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធភាព។
លោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាថ្ងៃទី២៥ នេះបានឱ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី។

លទ្ធផលបង្ក្រាបបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥.៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង, បង្គោល ១.១០០ ដើ ម,ចាក់លែងកូនត្រីចំរុះចូលក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។
សូមបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗ នៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង២ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែបនេះដែរ) ដែលកើតមានតាំងពីមុនរដូវបិទនេសាទរហូតមកដល់ក្នុងរដូវបិទនេ សាទពេលនេះក៏នៅតែមាន មិនដឹងថាសមត្ថកិច្ចជំនាញជលផលសង្កាត់, ជលផលផ្នែក និងខណ្ឌរដ្ឋបាលជលផលខេត្ត គេគោរពតួនាទីរបស់ខ្លួនដែរឬទេ និងបើពួកគេគោរពកាតព្វកិច្ចខ្លួន តាមបញ្ញត្តិច្បាប់ថា តើមានបទល្មើសនេសាទបែបនេះដែរឬទេ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមេត្តាជួយងូតទឹកដុះក្អែល ព្យាបាល និងវះកាត់ឱ្យផង។

ហេតុនេះហើយទើបលោកអភិបាលខេត្តបញ្ជាឲ្យសមត្ថកិច្ចនគរបាលខេត្តចុះបង្ក្រាប និងកាប់បំផ្លាញឲ្យបានអស់ តែបើឱ្យមន្ត្រីជលផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹបឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗនេះចូលក្នុងទឹកអស់មិនអាចបង្ក្រាបបាននោះឡើយ៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី