សន្តិសុខសង្គម
ឆ្លងចរន្តចេញពីអាគុយរថយន្តហាយប្រីតឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ៨និង ៤៥ នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៥៦ កែងនឹងផ្លូវ ២៣៧ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុ ផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះ ម្ចាស់ផ្ទះចាក់សោរ ហើយចេញទៅក្រៅបាត់ លុះដល់ម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋដែលនៅក្បែរខាងក៏ឃើញមានហុយផ្សែងចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់និងតទុយោទឹកបាញ់ពន្លត់ភ្លាមៗនិងបានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះគឺបណ្ដាលមកពីឆ្លងអាគុយហាយប្រីត។
ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួន ដោយប្រើប្រាស់អស់ទឹកមួយរថយន្ត បានរលត់ទៅវិញជាស្ថាពរ៕
ដោយ ៖ សុខា




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?