សន្តិសុខសង្គម
ផ្ដន្ទាទោសប្ដីប្រពន្ធ២នាក់ដាក់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្ម
បុរសស្ត្រីប្ដីប្រពន្ធ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដាក់ពន្ធនាគារកំណត់១០ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធអំពើឃាតកម្មសម្លាប់មនុស្សកាត់ក្បាល។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ទី១-ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ជនជាប់ចោទទី២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម។ ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាន់ រី (Danh Ri) ហៅខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ មានលំនៅ ភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀត ណាម។

ពាក់ព័ន្ធអំពើឃាតកម្មនោះ មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនដៃដល់ឈ្មោះ ពេជ្រ ជីវ័ន្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់កពិតមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះជនរងគ្រោះបានលួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន ទើបខ្លួនបានរៀបគម្រាងសម្លាប់ជនរងគ្រោះចោលតែម្តង។

កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅត្រង់មុខកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ក្នុងអំពើឃាតកម្ម ដោយជនសង្ស័យកាប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកាប់ដាច់កតែម្ដង៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ