Connect with us

សន្តិសុខសង្គម

ក្ដៅៗ! សមត្ថកិច្ចចាប់ជនដៃដល់សម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្តាលស្ទឹងបានហើយ

បានផុស

នៅ

សមត្ថកិច្ច ចាប់បានជនដៃដល់ដែលធ្វើសកម្មភាពសម្លាប់ប្រពន្ធ និងកូនបានហើយ ក្រោយកើតហេតុ​បានមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចមិនទាន់ទម្លាយពីសកម្មភាពនៃប្រតិបត្តិការក្នុងការឃាត់ខ្លួនជនដៃដល់នេះនៅឡើយ ប៉ុន្តែមានការ​បង្ហើបឱ្យដឹងថា ការចាប់ខ្លួនជនដៃដល់បាននេះ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ។  

ទោះយ៉ាងណា សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ម៉ែន សំអាត អាយុ៣៦ឆ្នាំ ចំណែកជនរង​គ្រោះជាប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣០ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ជនដៃដល់ជាប្ដី និងប្រពន្ធមានកូនប្រុស២នាក់ ស្រីម្នាក់ជាចំណងដៃ  ហើយមួយរយៈចុងក្រោយនេះប្តីប្រពន្ធខាងលើរស់នៅជាមួយគ្នាមិនចុះសម្រុងចេះតែរកាំរកូសឈ្លោះប្រកែកគ្នាគ្មានលួសថ្ងៃឡើយ។ រហូតមកដល់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣ ពួកគេទាំងពីរនាក់ បានដឹកដៃគ្នាទៅទៅសាលាស្រុក ដើម្បីផ្តិត​មេដាយ​លែងលះផ្តាច់ចំណងអាពាពិពាហ៍។ លុះដល់ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ខណៈកូនៗប្រុស២​នាក់ទៅសាលារៀនអស់ ប្តីប្រពន្ធខាងលើក៏បានជជែកគ្នាបន្តទៀតហើយក៏កើតមានករណីនេះតែម្ដង។

បើតាមអ្នកជិតខាង ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូចេញពីផ្ទះតែមិនបានចាប់អារម្មណ៍នោះទេ ដោយសួរថា ទៅណា ជនដៃដល់ឆ្លើយថា ទៅធ្វើការហើយក៏ជិះចេញទៅបាត់។ បន្ទាប់មកអ្នកជិតខាង​ក៏ដើរចូលទៅ​ក្នុងផ្ទះមើលក៏ឃើញម្តាយកូនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ២ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម