សន្តិសុខសង្គម
កម្លាំងចម្រុះគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ចុះរៀបចំជុំវិញផ្សារក្រុង ខណៈនៅតែមានអាជីវករបន្តដាក់អីវ៉ាន់លក់លើដងផ្លូវ
ព្រៃវែង ៖ កម្លាំងចម្រុះគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ខេត្តព្រៃវែង បានសហការជាមួយគណៈកម្មការផ្សារ កំពុងបន្តអនុវត្តរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារក្រុងព្រៃវែង ឱ្យមានរបៀបរៀបរយ ខណៈបច្ចុប្បន្ននៅតែមានបងប្អូនអាជីវករមួយចំនួន បន្តយកអីវ៉ាន់ដាក់លក់នៅលើដងផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃដោយគ្មានរបៀបរៀបរយ និងមិនអាចធ្វើចរាចរណ៍បាន។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរខេត្តក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រុងព្រៃវែង តែជាលទ្ធផលដូចជាវែកចកក្នុងទឹកអ៊ីចឹង។ ប៉ុន្តែលើកនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង និងប្រធានគណៈកម្មការចម្រុះខេត្តព្រៃវែង ដែលដឹកនាំដោយលោក ហ៊ី ធួក បានបញ្ជាក់នៅរសៀលម្សិលមិញថា មកដល់ថ្ងៃសៅរ៍ទី៧ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ហើយដែលគណៈកម្មការបានចុះរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តតាមគោលការណ៍របស់សាលាខេត្ត ក៏ដូចតាមបទបញ្ជាផ្ទាល់របស់លោកអភិបាលនៃគណៈខេត្ត សួន សុម៉ាលីន ហើយលទ្ធផលរៀបចំរយៈពេលពីរថ្ងៃនេះ គឺថ្ងៃទីមួយគណៈកម្មការបានចុះណែនាំ និងបាញ់ថ្នាំកំណត់ទីតាំងឱ្យដាក់លក់ និងកន្លែងហាមលក់នៅលើទ្រូងផ្លូវ។

ចំណែកនៅថ្ងៃទី២ គណៈកម្មការបន្តចុះរៀបចំបន្តទៀតរហូតដល់យប់ និងតម្រូវឱ្យអាជីវកររុះរើគ្រែនិងឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណៈ ដោយមិនអនុញ្ញាតឱ្យពួកគាត់បន្តលក់បន្តទៀតទេ។ ហើយក្នុងករណីបងប្អូនអាជីវករតវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេនោះ គណៈកម្មការ និងអនុវត្ដតាមនីតិវិធីនៃច្បាប់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រៃវែង ជូនទៅអាជីវករ និងសាធារណជន ចុះថ្លៃទី៤ តុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ខេត្តព្រៃវែង នឹងចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈជុំវិញផ្សារក្រុងព្រៃវែង ចាប់ចុះពីថ្ងៃជូនដំណឹងតទៅ ដោយតម្រូវឱ្យបងប្អូនរំកិលចេញ ឬ រុះរើចេញពីលើផ្លូវសាធារណៈ ព្រោះវាបង្កឱ្យប៉ះពាល់ជាច្រើនដូចជា៖
១.ប៉ះពាល់ដល់សុខភាពរបស់បងប្អូន
២.ប៉ះពាល់ដល់ សន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ
៣.ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពើរដ្ឋទូទៅធ្វើដំណើរ
៤.បង្កឱ្យប៉ះពាល់ដល់ការបង្ការទប់ស្កាត់ និងងាយស្រួលសង្គ្រោះពេលមានបញ្ហាកើតឡើងដោយយថាហេតុដូចជាអគ្គិភ័យឆាបឆេះជាដើម
៥.ប៉ះពាល់ដល់សោភណ្ឌភាព
៦.ប៉ះពាល់ដល់បរិស្ថានអនាម័យ

ដូច្នេះគណៈកម្មការសង្ឃឹម និងជឿថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយគណៈកម្មការយើងឱ្យបានទាំងអស់គ្នា៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ