សន្តិសុខសង្គម
ក្មេងស្រីជំទង់ ៣នាក់ សុំជីដូនទៅរកក្ដាមខ្យងធ្វើម្ហូប អកុសលរអិលធ្លាក់ប្រឡាយទឹកជ្រៅ
ក្មេងស្រីជំទង់ ៣នាក់ ពេលទឹកកំពុងឡើងហូរធ្លាក់មកពីស្រុកថៃ បានសុំជីដូន ទៅរកខ្យងក្តាម ដើម្បីយកមកធ្វើម្ហូប តែអកុសលរអិលជើងធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្តាលឱ្យលង់។ ក្មេង ២នាក់ទៀតបានហែលទៅជួយ ដោយសារ
អ្នកលង់ទឹកស្រវាឱប អ្នកទាំង២ជាក់ ទើបបណ្ដាល់ឱ្យលង់ស្លាប់ទាំង ៣នាក់យ៉ាងសង្វេគ ចំណែកឪពុកម្តាយយំឱបសពកូនស្ទើរគាំងបេះដូង។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៥ៈ៣០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែ ស្ថិតក្នុង ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិច្ចចម្រុះ រកស្វែងរកសពឃើញយកមកដាក់លើគោក ឪពុកម្តាយសពទាំង៣ បានឱ្យដឹងថា កូនស្រីទាំង ៣នាក់ ១. ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ២. ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ៣. ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។

សមត្ថកិច្ចចម្រុះក្នុងនោះមាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ នគរបាលប៉ុស្ដិ៍របាលរដ្ឋបាលកូបបានបញ្ជាក់ថា មុនពេលកើតហេតុនោះ តាមការនិយាយរៀបរាប់របស់ ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាយាយជនរងគ្រោះខាងលើ បានប្រាប់ឱ្យដឹងថា នៅម៉ោងប្រហែល ៤រសៀល ចៅទាំង៣ បានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យងដើម្បីយកមកធ្វើម្ហូបផង។ ពេលចុះរាវរាង ខ្យង ក្តាម មានម្នាក់មិនចេះហែលទឹកបានធ្លាក់ចូលក្នុងរណ្តៅទឹកជ្រៅ ក្មេង២នាក់ទៀតបានហែលទៅជួយ ដោយសារតែម្នាក់លង់បានស្រវាឱ្យអ្នកទាំង២ជាប់រើមិនរួច បណ្តាលឱ្យលង់ស្លាប់ទាំង ៣នាក់ តែម្តង។ លុះដល់ម៉ោងជាង ៥ មិនឃើញចៅទាំង៣មកផ្ទះវិញ មានការសង្ស័យ យាយបានបបួលអ្នកភូមិ សមត្ថកិច្ច និងនគរបាលប៉ុស្តិ៍ ចុះទៅស្វែងរកចៅស្រី។ លុះទៅកន្លែងកើតហេតុ បានឃើញ ខោ អាវ ក្មេងនៅមាត់ប្រឡាយ ក៏ចុះរុករកក្នុងប្រឡាយឃើញសពទាំង៣ ស្រង់យកមកដាក់លើទូកដឹកយកមកផ្ទះ ប្រគល់សពឱ្យម្តាយរាងៗខ្លួន។

ក្រោយពីទទួលបានសពកូនហើយ ឪពុក ម្តាយ យំឱបកូនស្ទើរសន្លប់។ សពក្មេងស្រីទាំង៣ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ