សន្តិសុខសង្គម
សត្វទន្សោងជិតផុតពូជមួយក្បាល ជាប់អន្ទាក់ព្រាន រងរបួសធ្ងន់ រហូតដល់ស្លាប់
ពិតជាគួរឱ្យស្តាយយ៉ាងខ្លាំងដែលសត្វព្រៃដ៏កម្រ និងជិតដាក់ពូជមួយក្បាលរបស់កម្ពុជា ត្រូវបានស្លាប់ដោយសារជាប់អន្ទាក់ព្រានព្រៃ ដោយក្រុមមន្ត្រីជំនាញមិនអាចជួយសង្គ្រោះបាន។

ក្រុមមន្ត្រីសហគមន៍ការពារព្រៃឈើប្រាំមុំ ស្ថិតភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នេះថា សត្វទន្សោងមួយក្បាលបានស្លាប់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយសារជាប់អន្ទាក់ព្រាន។ មន្ត្រីសហគមន៍ដដែលបានបន្តទៀតថា ក្រុមការងារបានរៀបចំធ្វើការដុតសពសត្វទន្សោងកំទេចចោល ដោយមិនអនុញ្ញាតឱ្យនណាម្នាក់ប្រលះយកសាច់ទៅបរិភោគឡើយ។

តាមក្រុមសហគមន៍ព្រៃឈើប្រាំបីមុំ បានឱ្យដឹងថា សត្វទន្សោងមួយក្បាលនេះ ត្រូវបានប្រទះឃើញដេកដួលដោយជើងទាំងសងខាងមានជាប់ខ្សែអន្ទាក់ នៅថ្ងៃទី០៤ ខែតុលាកន្លងទៅ ហើយក្រុមមន្ត្រីជំនាញអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានយកចំណីឱ្យស៊ី និងដាក់ថ្នាំព្យាបាលដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពវាធ្ងន់ធ្ងរពេក ទើបនៅថ្ងៃទី០៧ ខែតុលានេះ វាក៏ស្លាប់តែម្តង។

ហ្វូងសត្វទន្សោងដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ តែងតែរងការគំរាមកំហែងពីសំណាក់ក្រុមព្រានព្រៃលួចចូលបបាញ់ពេលយប់ៗតាមតំបន់មួយចំនួន នៃក្រុមហ៊ុនដំណាំចំការអំពៅ និងមានអន្ទាក់រាប់ពាន់តាមព្រៃ ធ្វើក្រុមល្បាតព្រៃរបស់សហគមន៍េពិបាកដោះឱ្យអស់។

គួរបញ្ជាក់ថា បច្ចុប្បន្ន សត្វទន្សោងដែលកំពុងរសនៅក្នុងសហគមន៍ប្រាំ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្រមាណពីជាង ៥០ក្បាលប៉ុណ្ណោះ ដែលប្រជាសហគមន៍ប្រឹងប្រែងថែរក្សា ប៉ុន្តែការពារសឹងតែមិនឈ្នះនឹងក្រុមព្រានព្រៃ៕
អត្ថបទ៖ ភួង រដ្ឋា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?