Connect with us

សន្តិសុខសង្គម

ខ្យល់កន្ត្រាក់ខ្លាំង បោកបក់ផ្ទះបណ្តែតទឹក​ ១​គ្រួសារ​ក្រឡាប់ចូលទឹក​បឹងទន្លេសាប

បានផុស

នៅ

ក្រុមគ្រួសារជាអ្នកនេសាទមួយគ្រួសារ បាន​ជួបគ្រោះធម្មជាតិខណៈ​មាន​ខ្យល់កន្ត្រាក់បានបក់បោកទៅលើផ្ទះបណ្តែតទឹកបណ្តាលឲ្យក្រឡាប់ចូលទៅក្នុងទឹកនៃបឹងទន្លេសាប។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ហេតុការណ៍​ខាងលើ​បានកើតឡើងនៅវេលាម៉ោង ០២ៈ០៥ នាទីនៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុខាងលើ មានធ្លាក់ភ្លៀង ១ មេ លាយឡំខ្យល់កន្ត្រាក់បានបក់បោកទៅលើភូមិសាស្ត្រខាងលើ ទើបធ្វើឲ្យក្រឡាប់លិចផ្ទះពលរដ្ឋជាអ្នកនេសាទមួយគ្រួសារចូលទឹកទន្លេសាបតែម្តង។ គ្រួសារដែលរងគ្រោះប្ដី ឈ្មោះ រើម សុខា ប្រពន្ធឈ្មោះ សេន ចាន់ថា មានកូន ២ នាក់ និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ បានខូចខាតមួយចំនួនធំ តែមិនមានមនុស្សណាម្នាក់ក្នុងគ្រួសាររងគ្រោះនោះទេ ខណះពេលកើតហេតុត្រូវបានពលរដ្ឋរស់នៅ​ជិតនាំគ្នា​ជួយ​សង្គ្រោះ​ទាន់ពេល។

ប្រភពពីពលរដ្ឋជាគ្រួសារនេសាទដូចគ្នាបានប្រាប់ថា នៅថ្ងៃកើតហេតុពួកគាត់បាន​ឈរនៅ​ខាងក្រៅផ្ទះដើម្បីពិនិត្យមើល ក្រែងមានកើតហេតុណាមួយមកលើលំនៅដ្ឋាន​របស់ខ្លួន​តាមរយះខ្យល់កន្ត្រាក់ដ៏ខ្លាំង ក៏ស្រាប់តែឃើញផ្ទះអ្នកជិតខាង​១​ខ្នងរបស់គ្រួសាររងគ្រោះរលំភ្លាមៗ ពេល​នោះពួក​ខ្លួន​ទាញទូករៀងៗខ្លួនមកជួយភ្លាមៗទើបមិនបង្កគ្រោះថ្នាក់ដល់សមាជិក​គ្រួសារណាម្នាក់គឺជួយគ្នាបានទាន់ពេលវេលា។

អាជ្ញាធរមូលដ្ឋានប្រាប់ថា ករណីខាងលើនេះ អាជ្ញាធរឃុំនិងស្រុកកំពុងជ្រុំជ្រេងជួយ ខណះគ្រួសាររងគ្រោះកំពុងប្រ ឈម​​ជីវភាពគ្រួសារ ហើយអាជ្ញាធរក៏បានធ្វើរបាយការណ៍ជូនថ្នាក់ខេត្តហើយ ដើម្បីជួយដោះស្រាយសម្រាលទុក្ខដល់គ្រួ សាររងគ្រោះតាមតែអាចធ្វើទៅបាននៅថ្ងៃបន្ទាប់៕

អ្នក​សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម