សន្តិសុខសង្គម
យុវជនម្នាក់ឆក់ខ្សែភ្លើងស្លាប់ពេលតខ្សែភ្លើងបូមទឹក
ភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតអាសូរដល់យុវជនម្នាក់ ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះតខ្សែភ្លើងម៉ូទ័របូមទឹក។

តាមប្រភពពីលោក សួន សាត មេភូមិអូរអណ្តូង បានឲ្យដឹងថា ករណីឆក់ខ្សែភ្លើងនេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី៩ ខែតុលានៅផ្ទះគ្មានលេខភូមិអូរអណ្តូងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកមេភូមិបន្តថា ជនរងគ្រោះឈ្មោះ ម៉េង គីម ភេទប្រុសអាយុ១៧ឆ្នាំរស់នៅចំណុចកើតហេតុ។
លោក សួន សាត បានបញ្ជាក់ទៀតថា នៅម៉ោងកើតហេតុជនរងគ្រោះបានយកម៉ូទ័រមកបូមទឹកចេញពីអណ្តូងដាក់ពាងទឹក។ ពេលនោះខ្សែភ្លើងដាច់ហើយជនរងគ្រោះបានតភ្ជាប់ខ្សែភ្លើង ខណៈជនរងគ្រោះឈរក្នុងទឹក ព្រោះក្នុងភូមិកំពុងលិចទឹកដោយជំនន់ទឹកភ្លៀងបណ្តាលឲ្យឆក់ស្លាប់តែម្តង។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តព្រែកប្រាព្រោះផ្ទះជនរងគ្រោះលិចទឹក។ គួរបញ្ជាក់ថា ទីតាំងកើតហេតុកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ៕
ដោយ ៖ នរា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ